ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញ វីរុសកូវីដ-១៩ រស់នៅលើគ្រែនិងផ្ទៃផ្សេងទៀតក្បែរអ្នកជំងឺបានច្រើនម៉ោង
វីរុសកូវីដ-១៩អាចរស់បាននៅលើគ្រែ ឥដ្ឋ និងផ្ទៃផ្សេងទៀតនៅក្បែរអ្នកជំងឺបានច្រើនម៉ោង តែមិនបង្កហានិភ័យឆ្លងខ្លាំងឡើយ។ នេះបើតាមការស្រាវជ្រាវថ្មីមួយបានរកឃើញ។

អ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានសិក្សាលើផ្ទៃផ្សេងៗជុំវិញបន្ទប់អ្នកជំងឺកូវីដ-១៩ នៅមុនពេល អំឡុងពេល និងក្រោយពេលពួកគេតេស្តវិជ្ជមានវីរុសនេះ។
លទ្ធផលរកឃើញថា គ្មានបុគ្គលិកថែទាំសុខភាពណាម្នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩នោះទេ ទោះបីជាមានការប៉ះផ្ទៃមុខញឹកញាប់ក៏ដោយ ដោយសារការបញ្ជូនវីរុសលើផ្ទៃនានាកើតមានកម្រ ហើយដោយសារក្រុមគ្រូពេទ្យពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនផង។

នៅដំណាក់កាលដំបូងនៃការរាតត្បាត អ្នកជំនាញផ្នែកសុខភាពសាធារណៈបានព្រមានសាធារណជនឱ្យប្រយ័ត្នប្រយែងចំពោះការឆ្លងបណ្ដាលមកពីផ្ទៃផ្សេងៗដែលមេរោគអាចទុំជាប់ដូចជា លើទ្វារ តុ កៅអី និងរបស់របរដទៃទៀត។
ប៉ុន្តែមកទល់ឥឡូវនេះ អ្នកជំនាញបានរកឃើញថា ការបញ្ជូនវីរុសតាមផ្ទៃវត្ថុគឺជាករណីដ៏កម្រមួយសម្រាប់វីរុសកូវីដ-១៩។

ផ្ទុយទៅវិញ វីរុសកូវីដ-១៩អាចឆ្លងរាលដាលខ្លាំងក្នុងខ្យល់តាមរយៈភាគល្អិតដែលបានបញ្ចេញនៅពេលអ្នកផ្ទុកជំងឺនិយាយ កណ្តាស់ ឬក្អក ព្រោះថាបំណែកតូចៗទាំងនោះអាចធ្វើឱ្យសាយភាយបានឆ្ងាយ។ ចំណែកការបញ្ជូនរោគតាមវត្ថុនានាគឺកម្រកើតមានបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ អ្នកវិទ្យាសាស្រ្តបញ្ជាក់ហេតុផលធំមួយ ដែលជំរុញឲ្យកូវីដរាតត្បាតយ៉ាងឆាប់រហ័ស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ