ព័ត៌មានអន្ដរជាតិ
ឥណ្ឌាមានមនុស្សវ័យក្មេងច្រើនជាងគេក្នុងលោកមិនទាន់ចាក់វ៉ាក់សាំង
បុគ្គលិកសុខាភិបាល អ្នកបម្រើការជួរមុខ និងមនុស្សវ័យចំណាស់ជាអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បន្ទាប់មកមនុស្សវ័យចាប់ពី៤៥ឆ្នាំឡើងទៅនៅត្រឹមខែមេសា ហើយបន្ទាប់មកអាយុ១៨ដល់៤៥ឆ្នាំចាប់ពីខែឧសភាមក។
ដោយសារកូវីដ-១៩បានរាតត្បាតទូទាំងប្រទេសដ៏អាក្រក់នៅក្នុងខែមេសា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានពន្លឿបកម្មវិធីចាក់វ៉ាក់សាំង និងបើកដំណើរការចាក់ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ពលរដ្ឋអាយុ១៨ឆ្នាំ ដល់៤៥ឆ្នាំ។
ការសម្រេចចិត្តនេះប្រញាប់ចាក់ដល់មនុស្សដែលស្ថិតក្នុងគ្រុបវ័យនេះមានប្រមាណ៦០០លាននាក់នៅប្រទេសដោយឲ្យចុះឈ្មោះតាមរយៈវេបសាយ CoWIN។ ប៉ុន្តែ អ្វីដែលជាបញ្ហានោះគឺមិនមានការផ្គត់ផ្គង់វ៉ាក់សាំងកើនឡើង។
ត្រឹមថ្ងៃទី៤ ខែមិថុនា ឥណ្ឌាបានចាក់វ៉ាក់សាំងហោចណាស់១ដូសដល់មនុស្សប្រមាណ៥០លាននាក់ក្នុងនោះ មនុស្សអាយុ១៨ដល់៤៤ឆ្នាំទើបបានតែ៨%ប៉ុណ្ណោះ។
បន្ថែមលើផលវិបាកនៃការខ្វះវ៉ាក់សាំង គម្លាតក្នុងទទួលបានវ៉ាក់សាំងកាន់តែខ្លាំង ដោយសារមន្ទីរពេទ្យឯកជនមានតម្លៃខុសគ្នាសម្រាប់វ៉ាក់សាំងដូចគ្នា។ មន្ទីរពេទ្យមួយចំនួនស្ថិតក្នុងតំបន់អ្នកមានតម្លៃ២៥ដុល្លារក្នុងមួយដូស ប៉ុន្តែកន្លែងផ្សេងតម្លៃប្រហែល១៣ដុល្លារប៉ុណ្ណោះ។

ជាមួយគ្នា ពលរដ្ឋនៅទីប្រជុំជនបានចាក់វ៉ាក់សាំងលឿនជាងអ្នករស់នៅតំបន់ដាច់ស្រយាល់។ នោះមានន័យថា វ៉ាក់សាំងមិនទៅដល់ផ្នែកជាច្រើននៃប្រជាជននៅដាច់ឆ្ងាយ សូម្បីចាក់វ៉ាក់សាំងបង់ថ្លៃក៏ពិបាក ឬពិបាករកវ៉ាក់សាំងចាក់តាមមន្ទីរពេទ្យឯកជន។
ឥណ្ឌា ដែលជាប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោកបានលក់ ឬបរិច្ចាគវ៉ាក់សាំងការពារកូវីដ-១៩ជាង៦៦លានដូសដល់ប្រទេស៩៥គិតត្រឹមពាក់កណ្តាលខែមេសា។
ប៉ុន្តែករណីផ្ទុះឆ្លងខ្លាំងចាប់ពីពាក់កណ្តាលខែមីនាមក តម្រូវការវ៉ាក់សាំងនៅក្នុងស្រុកបានកើនឡើង។ ឥឡូវនេះឥណ្ឌាចាប់ផ្តើមនាំចូលវ៉ាក់សាំង និងរំពឹងទទួលបានការបរិច្ចាគពីសហរដ្ឋអាមេរិក។
រដ្ឋាភិបាលរំពឹងទទួលបានការផ្គត់ផ្គង់កាន់តែល្អប្រសើរចាប់ពីខែមិថុនានេះ។ រំពឹងថានឹងផលិតវ៉ាក់សាំងបានគ្រប់គ្រាន់នៅត្រឹមខែធ្នូរដើម្បីចាក់ដល់មនុស្សពេញវ័យចំមួន៩៥០លាននាក់ ទោះជាមនុស្សអាយុ១៨ដល់៤៥ឆ្នាំជាអាទិភាពចុងក្រោយក៏ដោយ។
រដ្ឋនានានៅក្នុងប្រទេសឥណ្ឌាចាប់ផ្តើមបន្ធូរបន្ថយបំរាមរឹតត្បិតក្នុងការធ្វើដំណើរ និងអាជីវកម្ម បន្ទាប់ពីករណីឆ្លងថ្មីបានធ្លាក់ចុះ។ ទោះជាយ៉ាងណា អ្នកជំនាញសុខភាពបានព្រមានថា ករណីឆ្លងអាចផ្ទុះសាថ្មី នៅពេលរដ្ឋនានាចាប់បើកឡើងវិញ និងអំពាវនាវឲ្យពន្លឿងក្នុងការចាក់វ៉ាក់សាំង។
គិតត្រឹមថ្ងៃទី៨ ខែមិថុនា ពលរដ្ឋឥណ្ឌាមិនដល់៤%ផងដែលបានចាក់វ៉ាក់សាំងទាំងពីរ និងជិត១៤%បានចាក់យ៉ាងហោចណាស់១ដូស ហើយក្នុងចំណោមនេះមានប្រហែល១ភាគ១០នៃក្រុមមនុស្សអាយុ១៨ដល់៤៥ឆ្នាំបានចាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ