ព័ត៌មានអន្ដរជាតិ
នាវាពិឃាតបំពាក់មីស៊ីលប្រដេញ អាមេរិក ធ្វើដំណើរទៅសមុទ្រខ្មៅ អនុវត្តប្រតិបត្តិការសន្តិសុខក្នុងតំបន់
កងនាវាចរអាមេរិក បានប្រកាសនៅថ្ងៃសុក្រនេះថា នាវាពិឃាដអាមេរិក ដែលមានបំពាក់មីស៊ីលប្រដេញឈ្មោះ Laboon កំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រខ្មៅ ដើម្បីអនុវត្តប្រតិបត្តិការ សន្តិសុខតាមសមុទ្រ ។

កងនាវាចរអាមេរិក បានសរសេរលើបណ្តាញសង្គម Twitter ថា “និវាពិឃាត Laboon បានចាប់ផ្តើមដំណើរឆ្លងកាត់ភាគខាងជើងរបស់ខ្លួន ចូលទៅក្នុងសមុទ្រខ្មៅ ដើម្បីអនុវត្តប្រតិបត្តិការសន្តិសុខក្នុងតំបន់ ។ កងនាវាចរអាមេរិក ត្រៀមធ្វើប្រតិបត្តិការជាប្រចាំ ជាមួយសម្ព័ន្ធមិត្តណាតូ និងដៃគូនៅសមុទ្រខ្មៅ” ។
នាវាពិឃាតអាមេករិក ដែលមានបំពាក់មីស៊ីលប្រដេញប្រភេទ Arleigh Burke-class ដែលបានធ្វើបេសកកម្មនៅឆ្នាំ ១៩៩៥ មានប្រព័ន្ធការពារមីស៊ីល Aegis ចំនួន ២ គ្រឿង ដែលអាចផ្ទុកមីស៊ីលនុយក្លេអ៊ែរ Tomahawk ចំនួន ៥៦ គ្រាប់ ។ វាក៏ត្រូវបានបំពាក់ដោយឧទ្ធម្ភាគចក្រ SH-60 Sea Hawk ផងដែរ ។

នាវាចម្បាំង និងយន្តហោះយោធាអាមេរិក កំពុងធ្វើទស្សនកិច្ចនៅសមុទ្រខ្មៅ ច្រើនឡើងច្រើនសារក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារទំនាក់ទំនងកាន់តែតានតឹងរវាងណាតូ និងទីក្រុងម៉ូស្គូ ។ យ៉ាងហោចណាស់នាវាពិឃាត ៣ គ្រឿងរបស់អាមេរិក និងនាវាល្បាត ១ គ្រឿង បានចូលសមុទ្រខ្មៅចាប់តាំងពីដើមឆ្នាំ ២០២១ ។
ទន្ទឹមនោះ អគ្គសេនាធិការកងទ័ពរុស្ស៊ីលោក Valery Gerasimov បានសង្កត់ធ្ងន់កាលពីឆ្នាំមុនថា សកម្មភាពរបស់នាវាសម្ព័ន្ធមិត្តនៅសមុទ្រខ្មៅ សមុទ្របាល់ទិក និងសមុទ្រ Barents បានឈានដល់កម្រិតថ្មី ខណៈក្រុងម៉ូស្គូបានព្រមានម្តងហើយម្តងទៀតថា សកម្មភាពបែបនេះ ដែលធ្វើឡើងដោយប្លុកក្បែរព្រំដែនរុស្ស៊ី អាចបណ្តាលឲ្យមានឧប្បត្តិណាមួយហេតុកើតឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ នាវាចម្បាំង អាមេរិក ដំបូងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ចាប់តាំងពីលោក Biden ឡើងកាន់តំណែង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ