ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល គ្រោងឲ្យអ្នកធ្លាប់កើតជំងឺកូវីដ-១៩ មិនចាំបាច់ពាក់ម៉ាស់ក៏បាន
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកំពុងរៀបចំវិធានការមួយ ដែលមិនតម្រូវឲ្យពាក់ម៉ាស់ទៀតទេ ចំពោះមនុស្សចាក់វ៉ាក់សាំងរួច ឬអ្នកឆ្លងជំងឺកូវីដ-១៩ហើយ។

លោក Bolsonaro ដែលបានប្រឆាំងវិធានការបិទខ្ទប់និងគម្លាតសង្គម បាននិយាយនៅក្នុងសុន្ទរកថាមួយថា ការធ្វើចត្តាឡីស័ក គួរតែអនុវត្តសម្រាប់តែអ្នកឆ្លងជំងឺបានហើយ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Marcelo Queiroga បាននិយាយថា លោក Bolsonaro បានស្នើឲ្យគាត់សិក្សាលើការប្រើប្រាស់ម៉ាស់នៅប្រទេស ប្រេស៊ីល។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសប្តាហ៍នេះ លោករដ្ឋមន្ត្រីបានផ្តល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភាថា ម៉ាស់គួរតែត្រូវបានប្រើដើម្បីការពារការឆ្លងរោគ។
គាត់ក៏បានជំទាស់ជាមួយលោក Bolsonaro ពាក់ព័ន្ធការប្រើប្រាស់ថ្នាំ Hydroxychloroquine ផងដែរ ដោយនិយាយថា មិនមានភស្តុតាងណាមួយបង្ហាញថា ថ្នាំគ្រុនចាញ់មួយនេះ មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ កូវីដ-១៩ នោះទេ។

ប្រជាជនប្រេស៊ីលជាង ៤៨០,០០០ នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលជាចំនួនអ្នកស្លាប់ដ៏អាក្រក់បំផុតលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសប្រេស៊ីលមានភាពយឺតយ៉ាវ ដោយយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រជាជនប្រេស៊ីលត្រឹមតែ២៣,៦ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់ដូសទី១ ហើយមានតែ ១០,២ភាគរយ ប៉ុណ្ណោះដែលបានទទួលដូសទី២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចាក់វ៉ាក់សាំងយឺតយ៉ាវនិងកង្វះវិធានការទប់ស្កាត់ ប្រេស៊ីល ត្រៀមខ្លួនទទួលកូវីដ រលកទី៣

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល