ព័ត៌មានអន្ដរជាតិ
លោក ពូទីន ឆ្លៀតសរសើរលោក ចូ បៃដិន មុនជួបគ្នាថ្ងៃពុធ
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានសរសើរលោកប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក ចូ បៃដិន មុនពេលជំនួបកំពូលរបស់អ្នកទាំងពីរគ្រោងនឹងធ្វើនៅសប្តាហ៍ខាងមុខ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន NBC នៅថ្ងៃសុក្រ ទី១១ ខែមិថុនា លោក ពូទីន បានបង្ហាញក្តីសង្ឃឹមលើលោកប្រធានាធិបតី ចូ បៃដិន ថានឹងធ្វើអ្វីដោយមានការគិតពិចារណាល្អិតល្អន់ជាងអតីតប្រធានាធិបតី ដូណាល់ ត្រាំ។
លោក ពូទីន បានចាត់ទុកលោក បៃដិន ជា«បុរសអាជីព»ម្នាក់ដែលបានចំណាយពេលមួយជីវិតនៅក្នុងរឿងនយោបាយ បន្ទាប់ពីលោក ត្រាំ ពណ៌ចម្រុះ។
លោកមានប្រសាសន៍ថា ៖«វាជាក្កីសង្ឃឹមដ៏ធំរបស់ខ្ញុំ បាទ មានគុណសម្បត្តិខ្លះ គុណវិបត្តិខ្លះ ប៉ុន្តែនឹងមិនមានចលនាផ្អែកលើអ្វីដែលមិនល្អិតល្អន់ក្នុងនាមជាប្រធានាធិបតីអាមេរិកដែលត្រូវអង្គុយជាមួយនោះទេ»។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គ្រោងនឹងលើកឡើងនូវបញ្ហាអាមេរិកជាច្រើន ដូចជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់រុស្ស៊ីដោយចេតនា នៅពេលលោកត្រូវជួបលោក ពូទីន នាថ្ងៃពុធខាងមុខនេះនៅទីក្រុងហ្សឺណែវដែលជាចុងបញ្ចប់នៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតីអាមេរិក។
លោក ពូទីន ទទួលស្គាល់ដោយបើកចំហរថា ក្នុងការបោះឆ្នោតឆ្នាំ២០១៦ លោកបានគាំទ្រលោក ដូណាល់ ត្រាំ ដែលបានសម្តែងការកោតសរសើរចំពោះមេដឹកនាំរុស្ស៊ី និងជាបុគ្គលល្បីល្បាញនៅក្នុងជំនួបកំពូលរបស់ពួកគាត់ដែលពេលនោះ លោក ត្រាំ ហាក់ដូចទទួលយកនូវការបដិសេធនៃការជ្រៀតជ្រែកក្នុងរឿងបោះឆ្នោត។
លោក ចូ បៃដិន មានប្រសាសន៍ថា លោកមិនស្ថិតក្រោមការបំភាន់របស់លោក ពូទីន ទេ និងចាត់ទុកមេដឹកនាំរុស្ស៊ីនេះជា«ឃាតក»នៅក្នុងពន្លឺនៃការស្លាប់បុគ្គលល្បីៗជាស៊េរី រាប់បញ្ចូលទាំងអ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំងលោក Boris Nemtsov ផង។
ពេលអ្នកសារព័ត៌មានសួរថាតើ លោកជាឃាតកឬយ៉ាងណា? លោកពូទីនបាននិយាយថា ពាក្យនេះគ្រាន់តែជាផ្នែកមួយនៃអាកប្បកិរិយាគឃ្លើនដែលមានជាទូទៅក្នុងភាពយន្តហូលីវូដ។
លោកពូទីនបញ្ជាក់ថា ៖«សំដីបែបនេះជាផ្នែកមួយនៃវប្បធម៌នយោបាយអាមេរិកដែលត្រូវបានចាត់ទុកជារឿងធម្មតា។ ផ្ទុយទៅវិញ អត់ទីនេះទ នៅទីនេះមិនចាត់ទុកជារឿងធម្មតាឡើយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់