ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា កុំអាងតែចាក់វ៉ាក់សាំងហើយ លែងពាក់ម៉ាស
ទោះបីជាមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ២ ពាន់លានដូសត្រូវបានចាក់នៅទូទាំងពិភពលោកក៏ដោយ ក៏អង្គការសុខភាពពិភពលោក (WHO) បានណែនាំកាលពីថ្ងៃសុក្រថា ប្រជាជនត្រូវពាក់ម៉ាសដើម្បីជួយការពារការឆ្លងវីរុសកូរ៉ូណា ។

អ្នកនាំពាក្យ WHO លោកស្រី Margaret Harris បានប្រាប់អ្នកសារព័ត៌មាននៅឯសន្និសីទកាសែតរបស់ UN នៅទីក្រុងហ្សឺណែវថា “វ៉ាក់សាំងដែលយើងមានគឺល្អណាស់ ក្នុងការការពារជំងឺឆ្លងធ្ងន់ធ្ងរ ឬការស្លាប់ ប្រសិនបើអ្នកឆ្លងវីរុសនេះ” ។
លោកស្រី Harris បាននិយាយថា “អ្វីដែលយើងចង់បាន គឺកាត់បន្ថយការចម្លង ហើយយើងមិនដឹងថា វ៉ាក់សាំងអាចការពារការឆ្លងបានប៉ុណ្ណានោះទេ ។ ដូច្នេះការពាក់ម៉ាសរបស់អ្នកក៏ការពារការចម្លងវីរុស នៅតាមកន្លែងដែលអ្នកនៅជិត ឬកន្លែងដែលអ្នកនៅក្នុងហ្វូងមនុស្ស ។ អ្នកវិទ្យាសាស្ត្រមិនដឹងថា តើនរណាម្នាក់ដែលត្រូវបានចាក់វ៉ាក់សាំងហើយ នៅតែអាចមានវីរុស ហើយនៅតែចម្លងវានោះទេ ខណៈពេលដែលពួកគេត្រូវការស្វែងយល់បន្ថែមអំពីវីរុសបំប្លែងខ្លួនផ្សេងៗទៀត” ។

លោកស្រីបាននិយាយថា ការពាក់ម៉ាស និងអនុវត្តតាមវិធានការណ៍សុខភាពសាធារណៈដទៃទៀត ចៀសវាងស្ថិតក្នុងហ្វូងមនុស្ស និងទីតាំងបិទជិត ធ្វើអ្វីៗគ្រប់យ៉ាងដែលមនុស្សអាចធ្វើបាននៅខាងក្រៅ ហើយស្ថិតនៅទីតាំងមានខ្យល់ចេញចូលបន្ទប់ គឺជារឿងចាំបាច់ណាស់ ។
WHO និយាយថា បច្ចុប្បន្នវ៉ាក់សាំងចំនួន ២.១៦ ពាន់លានដូស ត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ខណៈករណីឆ្លងពេលនេះមានជាង ១៧៤ លានករណី និងមានអ្នកស្លាប់ជិត ៣.៨ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ WHO ថា បណ្តាប្រទេសអាហ្វ្រិក ៩០ ភាគរយនឹងខកខានគោលដៅចាក់វ៉ាក់សាំងការពារកូវីដតាមការគ្រោងទុក
ចុចអាន ៖ WHO ថា មិនអាចបង្ខំ ចិន ឲ្យផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើមកូវីដ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ