ព័ត៌មានអន្ដរជាតិ
នេះផែនការត្រូវគេរំពឹងមេដឹកនាំ G7 ដាក់ចេញដើម្បីកម្ចាត់កូវីដជាសកល
មេដឹកនាំប្រទេសអ្នកមាន G7 ប្តេជ្ញាប្រើប្រាស់ធនធានទាំអស់របស់ខ្លួនដើម្បីលុបបំបាត់កូវីដ-១៩ដែលនឹងមិនឲ្យកើតឡើងជាថ្មីបាន។
ក្នុងកិច្ចប្រជុំកំពូលឈានចូលថ្ងៃទី២នៅ Cornwall មេដឹកនាំនឹងចេញសេចក្តីប្រកាសមួយដែលនឹងកំណត់វិធានការម៉ឺងម៉ាត់ជាស៊េរីដើម្បីឈានដល់គោលដៅជ័យជម្នះលើកូវីដ-១៩។

គោលដៅគឺត្រូវកាត់បន្ថយពេលវេលាដើម្បីអភិវឌ្ឍវ៉ាក់សាំងក្រោម១០០ថ្ងៃប៉ុណ្ណោះ។
នៅថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបើកកិច្ចប្រជុំកំពូលជាមួយនឹងការអង្វរមួយឲ្យដោះស្រាយវិបត្តិវិសមភាពសកល។

លោក Johnson ដែលទទួលជាម្ចាស់ផ្ទះរយៈពេល៣ថ្ងៃនៅមរណីយដ្ឋានឆ្នេរសមុទ្រ Carbis Bay មានប្រសាសន៍ថា វាពិតជាសំខាន់ខ្លាំងណាស់ដើម្បីរៀនសូត្រពីកំហុសនៃវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងដោះស្រាយស្នាមនៃវិសមភាព។
បន្ទាប់ពីកិច្ចពិភាក្សានៅថ្ងៃសុក្រ មេដឹកនាំកំពូលទាំងអស់បានចូលរួមទទួលអាហារពេលល្ងាចជាមួយមហាក្សត្រិយ៍នៅឯ Eden Project។

ក្រុមប្រទេសអ្នកមាន ឬ Group of Seven ជាអង្គការមួយត្រូវបានបង្កើតឡើងដោយប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងពិភពលោកមានដូចជា កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន អ៉ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ក្នុងកិច្ចប្រជុំកំពូលនេះ មានអ្នកនយោបាយកំពូលរបស់សហភាពអឺរ៉ុប២រូបចូលរូមដែរ។

តើផែនការអ្វីដែលនឹងត្រូវចេញ?
មេដឹកនាំ G7 នឹងចេញ«សេចក្តីប្រកាស Carbis Bay Declaration បន្ទាប់ពីកិច្ចប្រជុំពិភាក្សាពិសេសនៅថ្ងៃសៅរ៍នេះ ដែលនឹងបង្កើតផែនការមួយដើម្បីព្យាយាមទប់ស្កាត់ការបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងមនុស្សពីកូវីដ-១៩។

យោងតាមសាកលវិទ្យាល័យអាមេរិក Johns Hopkins បង្ហាញថា ប្រជាជនជាង១៧៥លាននាក់ទូទាំងពិភពលោកបានឆ្លងកូវីដ-១៩ចាប់តាំងពីវាផ្ទុះឡើង និងបានសម្លាប់មនុស្សជាង៣.៧លាននាក់។

សេចក្តីប្រកាស G7 នឹងបង្កើតវិធានការជាក់ស្តែងជាស៊េរីដូចជា៖
- កាត់បន្ថយពេលវេលាដើម្បីផលិត និងផ្តល់អាជ្ញាប័ណ្ណវ៉ាក់សាំង ការព្យាបាល និងការវិភាគរោគសញ្ញាសម្រាប់ជំងឺណាមួយនាពេលអនាគតស្ថិតក្រោម១០០ថ្ងៃ។
- ពង្រឹកបណ្តាញទំនាក់ទំនងឃ្លាំមើល និងសមត្ថភាពលំដាប់វីរុស។
- គាំទ្រចំពោះការបង្កើត និងពង្រឹងអង្គការសុខភាពពិភពលោក (WHO)៕



ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ