ព័ត៌មានអន្ដរជាតិ
បាតុកម្មនៅថៃឈានដល់ការបាញ់ទឹកបង្រ្កាបបាតុករ ខណៈអ្នកតវ៉ាចោលគ្រាប់បែកផ្សែងប្រឆាំងសមត្ថកិច្ច
ស្ថានភាពបាតុកម្មតវ៉ាឲ្យនៅខាងក្រៅសភាជាតិថៃ កំពុងតែក្តៅខ្លាំងរសៀលនៅថ្ងៃអង្គារ៍នេះ បង្ខំឲ្យកងរក្សាសន្តិសុខប្រើប្រាស់ឡានទឹកបាញ់ទៅលើអ្នកតវ៉ារាប់ម៉ឺននាក់ ស្របពេលសមាជិកសភា បានពិភាក្សាឈានទៅរកការផ្លាស់ប្តូរអាចទៅរួចមួយដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ។

ក្រុមអ្នកតវ៉ាដែលគេស្គាល់ថា ជាក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានកំពុងទាមទារឲ្យមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញដែលជាការតាក់តែងឡើងអំឡុងពេលប្រទេសថៃ ស្ថិតក្រោមការដឹកនាំដោយរបបយោធា ខណៈអ្នកតវ៉ា ក៏ចង់ឲ្យដកតំណែងនាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចា ដែលជាអតីតមេទ័ពកំពូល រួមទាំងស្នើឲ្យមានការដកអំណាចពីស្ថាប័នរាជវង្សថៃទៀតផង។
ប៉ូលិសជាច្រើន ត្រូវបានដាក់ពង្រាយការពារពីមុខវិមានរដ្ឋសភា ស្របពេលដែលក្រុមអ្នកតវ៉ាផ្សេងទៀត ដែលជាក្រុមអាវលឿង ស្មោះស្ម័គ្រនឹងរាជវង្សថៃ ក៏កំពុងអំពាវនាវឲ្យអ្នកសមាជិកសភា កុំធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ។
ទូរទស្សន៍ក្នុងប្រទេសថៃជាច្រើន បានផ្សាយរូបភាពបង្ហាញពីសកម្មភាពបាញ់ទឹកទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នាំឲ្យក្រុមអ្នកតវ៉ាចោលគ្រាប់បែកផ្សែងទៅកាន់ប៉ូលិសដូចគ្នា៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ