Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ស្ថិតក្នុងចំណោមប្រទេសទាំង៩២ ដែលសហរដ្ឋអាមេរិក នឹងផ្តល់ វ៉ាក់សាំង Pfizer–BioNTech ឲ្យ

បានផុស

នៅ

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ៩២ ដែលសហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Pfizer – BioNTech ឲ្យ នៅត្រឹមខែមិថុនាឆ្នាំក្រោយ។

How is the Covid-19 Pfizer/BioNTech vaccine being distributed?

ស្ថានទូតបាននិយាយនៅក្នុង Facebook ថា “លោកប្រធានាធិបតី Biden ទើបតែបានប្រកាសថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Pfizer-BioNTech ចំនួនកន្លះពាន់លានដូស ដល់ប្រទេសចំនួន ៩២ លើពិភពលោករួមទាំង វៀតណាមផងដែរ។

“ដរាបណាវីរុសនេះ មាននៅកន្លែងណាមួយលើពិភពលោក យើងទាំងអស់សុទ្ធតែមានហានិភ័យ។ យើងត្រូវតែកម្ចាត់វានៅគ្រប់តំបន់នៃពិភពលោក។ យើងរឹងមាំជាមួយគ្នា ហើយយើងនឹងយកឈ្នះលើជំងឺរាតត្បាតនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតមិនបានផ្តល់ចំនួនជាក់លាក់នៃ វ៉ាក់សាំងដែលផ្តល់ឲ្យប្រទេសវៀតណាមនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងចែកចាយវ៉ាក់សាំងកូវីដ Pfizer – BioNTech ចំនួន ៥០០ លានដូស ដល់ប្រទេសដែលមានចំណូលមធ្យមនិងទាបចំនួន៩២ ដែលត្រូវបានកំណត់ដោយការប្តេជ្ញាចិត្តរបស់កម្មវិធី COVAX និងទៅឲ្យសហភាពអាហ្រ្វិកនៅត្រឹមខែមិថុនាឆ្នាំក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ក្រុមហ៊ុនយក្សលំដាប់ពិភពលោកចំនួន២ ចូលរួមវិភាគទានជួយ វៀតណាម ទិញវ៉ាក់សាំងកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១៣ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម