ព័ត៌មានអន្ដរជាតិ
ក្រោយរិះគន់ពេញប្រទេសរឿងតម្លៃព្យាបាលថ្លៃ ពេលនេះ ឥណ្ឌា កាត់ពន្ធឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំកូវីដ
កាលពីថ្ងៃសៅរ៍ប្រទេសឥណ្ឌានិយាយថា បានកាត់បន្ថយពន្ធលើឧបករណ៍វេជ្ជសាស្ត្រដូចជា ឧបករណ៍ជំនួយ ខ្យល់អុកស៊ីសែន និងថ្នាំដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកូវីដ ១៩។ ក្រោយមានការរិះគន់យ៉ាងខ្លាំងលើថ្លៃថែទាំសុខភាព ក្នុងកំឡុងពេលរលកទីពីរនៃវីរុសដ៏សាហាវក្នុង ខែ មេសា និង ឧសភា។

រដ្ឋាភិបាលកាត់បន្ថយពន្ធលើឧបករណ៍ជំនួយខ្យល់អុកស៊ីសែនថ្នាក់វេជ្ជសាស្ត្រ ដូចជា បំពង់ខ្យល់អុកស៊ីសែន ថ្នាំប្រឆាំងវីរុស remdesivir ឧបករណ៍ធ្វើតេស្ត ឧបករណ៍រង្វាស់ជីពចរ និងជែលសម្រាប់លាងដៃ ដែលត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗ។
លោក Nirmala Sitharaman រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា ការយកពន្ធថ្មី នេះនឹងត្រូវធ្វើឡើងរហូតដល់ដំណាច់ខែកញ្ញា វារួមបញ្ចូលឡអគ្គិសនីដុតសពក្នុងឈាបនដ្ឋាននិងរថយន្តសង្គ្រោះបន្ទាន់។

រដ្ឋលេខាធិការក្រសួងចំណូលលោក Tarun Bajaj បានប្រាប់សន្និសីទសារព័ត៌មានមួយថា ” ការកាត់បន្ថយពន្ធ មិនត្រូវបានធ្វើឡើងដោយគិតគូរពីការចំណាយណាមួយ (លើហិរញ្ញវត្ថុរដ្ឋាភិបាល) ទេ វាត្រូវបានធ្វើដើម្បីឲ្យប្រជាជនមានភាពងាយស្រួល ហើយការសម្រេចចិត្តត្រូវធ្វើឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺប៉ុណ្ណោះ” ។ លោកបន្ថែមថា ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលនៅតែបន្តបង់ពន្ធលើវ៉ាក់សាំងចំនួន ៥ ភាគរយដដែល។
របាយការណ៍ពីក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ២ លើពិភពលោកនេះ មានករណីឆ្លងវីរុសកូវីដកើនដល់ ៤០០,០០០ ក្នុងមួយថ្ងៃ កាលពីខែ ឧសភា។ ចំណែកកាលពីថ្ងៃសៅរ៍ មានការឆ្លងថ្មីចំនួន ៨៤,៣៣២ ករណី ដែលស្ថិតក្នុងកម្រិតទាបបំផុត ក្នុងរយៈពេលជាងពីរខែ និងមានអ្នកស្លាប់ ៤,០០២ ករណី។

ប្រការនេះហើយ ដែលធ្វើឲ្យប្រជាជនជាច្រើនងាកទៅប្រើវិធីព្យាបាលឯកជនដែលមានតម្លៃថ្លៃ នៅក្នុងអ្វីដែលថា ឥណ្ឌាជាប្រទេសមានប្រាក់ចំណូលទាប។ អ្នកផ្សេងទៀតបានចំណាយ ២០ ដងលើថ្លៃធម្មតាក្នុងស្រុក សម្រាប់បំពងអុកស៊ីសែនមួយនៅលើទីផ្សារងងឹត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកភូមិឥណ្ឌាមិនហ៊ានទៅចាក់វ៉ាក់សាំងការពារកូវីដ ព្រោះខ្លាចព្រះខឹង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ