Connect with us

ព័ត៌មានអន្ដរជាតិ

ជាការពិតដែលថា អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ ងាយឆ្លង?

បានផុស

នៅ

យើង​សង្កេត​មើល​ទៅ ជំងឺ​កូវីដ-១៩​ បង្ហាញ​រោគ​សញ្ញា​ស្រដៀង​នឹង​ ជំងឺ​ផ្ដាសាយ​ ដែល​គ្នា​យើង​ឧស្សាហ៍​កើត​​ក្នុងខែ​ត្រជាក់។ ចុះ​ជំងឺ​កូវីដ-១៩ អាច​កាន់​តែ​ងាយ​ឆ្លង​ក្នុង​ខែ​ត្រជាក់ឬ​អត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​ទៅ​តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​មួយ​ក្រុម ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ២០២០ បាន​អះ​អាង​ឲ្យ​ដឹង​ថា ស្ថេរ​ភាព​នៃ​វីរុស​កូវីដ-១៩​ អាច​ផ្លាស់​ប្ដូរ​បាន​ទៅ​តាម​សីតុណ្ហភាព និង​កម្រិត​សំណើម។ សីតុណ្ហភាព​ទាប និង​កម្រិត​សំណើម​ខ្ពស់ ជួយ​រក្សា​ស្ថេរ​ភាព​របស់​វីរុស​បាន​យូរ ជា​ហេតុ​បណ្ដាល​ឲ្យ​ងាយ​មាន​ការ​ឆ្លង​ច្រើន។ ប៉ុន្តែនេះ​មិន​មែន​ជា​ព័ត៌មាន​ថ្មី​ទេ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វីរុស​ផ្សេង​ទៀត​ដូច​ជា ផ្ដាសាយ​ធំ(Influenza) និង​វីរុស​ផ្លូវ​ដង្ហើម​មួយ​ចំនួន​ទៀត ក៏​ងាយ​ឆ្លង​លឿន​ក្នុង​អាកាសធាតុ​ត្រជាក់​ដូច​នឹង​ជំងឺ​កូវីដ-១៩​ដែរ។

ទន្ទឹម​នឹង​នេះ ការ​សិក្សា​មួយ​ទៀត​ទៅ​លើ​ប្រធាន​ដូច​គ្នា​របស់​សកលវិទ្យាល័យ​ Texas នៃ​រដ្ធ​ Austin សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​អាកាសធាតុ​ត្រជាក់​អាច​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​វីរុស​ងាយ​ឆ្លង តែ​វា​មិន​ចោទ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ដូច​សកម្មភាព​របស់​មនុស្ស​ដូច​ជា​ការ​មិន​ពាក់​ម៉ាស់​ការពារ​នោះ​ទេ។ ក្នុង​ការ​សិក្សា​នេះ បាន​លើក​ឡើង​ថា អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​តែ​ឯង មិន​អាច​ផ្ដល់​ផល​ប៉ះពាល់​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ការ​រីក​រាល​ដាល​នៃ​វីរុស​ទេ។

ទោះ​យ៉ាង​ណា​ក្ដី អង្គការ​សុខភាព​ពិភពលោ (WHO)​ ក៏​បាន​ឲ្យ​ដឹង​ពី​មុន​មក​ដែរ​ថា ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង​ក៏​មិន​អាច​សម្លាប់​វីរុស​នេះ បញ្ឈប់​ការ​រីក​រាល​ដាល​បាន​ដែរ ប្រសិន​បើ​យើង​មិន​គោរព​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក។ ហេតុ​នេះ​ហើយ ទោះ​ចាក់​វ៉ាក់សាំង​ហើយ​ក្ដី មិន​ទាន់​ចាក់​ក្ដី ពេល​ទៅ​ទី​ជិត​ទី​ឆ្ងាយ ត្រូវ​តែ​ពាក់​ម៉ាស់​ជា​និច្ច មាន​អាល់កុល​លាង​ដៃ​ជាប់​ខ្លួន និង​រក្សា​គម្លាត ចៀសវាង​កន្លែង​មនុស្ស​ច្រើន​កក​កុញ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អ្នកជំនាញ៖ រដូវភ្លៀងអាចបង្កើនហានិភ័យចម្លងកូវីដ-១៩​កាន់តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម