ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យស៊ីរី រងការវាយប្រហារខ្ទេចខ្ទីដោយមីស៊ីល ស្លាប់ ១៣ នាក់ និងរបួសជាច្រើន
ប្រភពពីមន្ទីរពេទ្យក្នុងស្រុកនិងរដ្ឋាភិបាលទួរគីនិយាយថា មនុស្សយ៉ាងតិច ១៣ នាក់ ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលពីរដាច់ដោយឡែកពីគ្នា នៅឯភាគខាងជើងទីក្រុង Afrin នៃប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍។

ប្រភពពីផ្នែកការពារជនស៊ីវិលបាននិយាយថា ការវាយប្រហារលើកទី ១ បានវាយប្រហារទៅលើតំបន់លំនៅឋាន ហើយទី ២ បានវាយប្រហារនៅក្នុងមន្ទីរពេទ្យភ្លាមៗ។ រូបភាពវីដេអូនៅលើបណ្ដាញសង្គមបានបង្ហាញពីការស្លាប់និងរបួស ខណៈមន្ទីរពេទ្យ Al Shifa បានរងនៅការបាក់បែកយ៉ាងខ្លាំង។

ក្រសួងការពារជាតិទួរគីដែលមានវត្តមានយោធាយ៉ាងច្រើននៅក្នុងតំបន់ស៊ីរី ក៏បានបញ្ជាក់ថា អ្នកស្លាប់កើនឡើងដល់ ១៣ នាក់ ហើយមនុស្ស ២៧ នាក់បានរងរបួស។

ការិយាល័យអភិបាលទួរគីនៃខេត្ត Hatay ដែលមានព្រំប្រទល់ជាប់ជាមួយទីក្រុង Afrin បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយនិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីតំបន់ Tel Rifat ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រកឃើញអ្នកស្លាប់ជាង៥០នាក់ ពីការលិចទូកនៅនីហ្សេរីយ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ