ព័ត៌មានអន្ដរជាតិ
ជាការពិត! លាងដៃនឹងផេះសម្លាប់មេរោគ ស្អាត ដូចលាងជាមួយសាប៊ូ?
“លាងដៃនឹងសាប៊ូមុនពេលញ៉ាំអាហារ ឬក្រោយប្រើបង្គន់ បើគ្មានសាប៊ូ កុំទុកយូរត្រូវលាងនឹងផេះ” ជឿថា គ្នាយើងមួយចំនួនច្បាស់ជាធ្លាប់បានឮការផ្សព្វផ្សាយពីទម្លាប់ល្អធ្វើអនាម័យដៃបែបនេះកាលពីរាប់ឆ្នាំមុនមក។ ជាទូទៅ ផេះតែងតែត្រូវយើងទុកចោលលើដី មើលទៅកខ្វក់ ប៉ុន្តែ ផេះពិតជាអាចសម្លាប់មេរោគលើដៃយើងបានដូចសាប៊ូមែន ឬយ៉ាងណា?

នៅក្នុងប្រទេសខ្សត់ ឬកំពុងអភិវឌ្ឍន៍ ផេះត្រូវបានផ្សព្វផ្សាយជាញឹកញាប់ថា អាចយកមកលាងដៃសម្លាប់មេរោគជំនួសសាប៊ូបាន។ ក្នុងគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ក៏មានបញ្ជាក់ថា បច្ចុប្បន្ន យើងអាចយកផេះមកលាងដៃបាន ក្នុងករណីដែលមិនមានសាប៊ូ។ ដូចនឹងសាប៊ូដែរ ផេះត្រូវបានគេរកឃើញថា ជាភ្នាក់ងារសម្លាប់មេរោគ (alkaline) និងជួយឲ្យដៃយើងស្អាត។
តើលាងដៃនឹងផេះអាចសម្លាប់វីរុសកូវីដ-១៩ បានឬអត់?

ឥឡូវនេះ វិធានការការពារជំងឺកូវីដ-១៩ចាំបាច់មួយនោះគឺការលាងដៃជាមួយសាប៊ូសម្លាប់មេរោគឲ្យបានញឹកញាប់។ ទាក់ទងនឹងការប្រើផេះ លាងដៃជំនួសសាប៊ូអាចសម្លាប់វីរុសកូវីដ-១៩បានឬក៏អត់នោះ នៅមិនទាន់មានការសិក្សាច្រើនទេ ដែលអាចជាភស្តុតាងបញ្ជាក់ពីការលើកឡើងនេះ។ ម៉្យាងវិញទៀត ផេះក៏មិនមែនល្អទាំងអស់ដែរ ព្រោះវាក៏អាចមានផ្ទុកមេរោគ ឬសារធាតុពុល ហើយសារធាតុគីមីនៅក្នុងផេះក៏អាចធ្វើឲ្យស្បែកយើងស្ងួត ប្រេះ ឬខូច បើយើងប្រើវាញឹកញាប់ពេក។

ត្រូវចាំថា ការលាងដៃនឹងផេះអាចធ្វើឲ្យយើងមានអារម្មណ៍ថាមិនស្អាត និងធុំក្លិនមិនក្រអូបដូចពេលយើងប្រើសាប៊ូទេ។ ហេតុនេះហើយ ការប្រើផេះគួរតែប្រើនៅក្នុងករណីចាំបាច់ដែលយើងគ្មានសាប៊ូ ឬជែលអាល់កុលលាងដៃប៉ុណ្ណោះ៕
ចុចអាន៖អត្ថប្រយោជន៍នៃការលាងដៃ ឈ្នះទាំងកូវីដ-១៩ ឈ្នះទាំងជំងឺ៣ទៀត
ចុចអាន៖ជាការពិតដែលថា អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ ងាយឆ្លង?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង