ព័ត៌មានអន្ដរជាតិ
បារាំងក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលមានការឆ្លងកូវីដលើស២លានករណី
ចំនួនការឆ្លងជំងឺកូវីដ១៩របស់ប្រទេសបារាំងឥឡូវនេះបានកើនលើស២លានករណីហើយប៉ុន្តែកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់រោគរាតត្បាតនេះកំពុងចាប់ផ្តើមបង្ហាញផ្លែផ្កា។
តួលេខនេះបានធ្វើឲ្យបារាំងក្លាយជាប្រទេសទីមួយនៅតំបន់អឺរ៉ុបដែលមានការឆ្លងលើស២លានករណី។

លោក Jerome Salomon អគ្គនាយកសុខាភិបាលបាននិយាយថា អាជ្ញាធរបានរាយការណ៍ពីការឆ្លងកូវីដសរុបចំនួន២,០៣៦,៧៥៥ករណីខណៈអ្នកស្លាប់នៅមន្ទីរពេទ្យនិងមណ្ឌលថែទាំពេលនេះមានចំនួន៤៦,២៧៣នាក់ដោយ៤៣៧នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
លោក Salomon បានប្រាប់សន្និសីទសារព័ត៌មានមួយថា “កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងកំពុងចាប់ផ្តើមបង្ហាញផ្លែផ្កា។ ចំនួនករណីថ្មីបានធ្លាក់ចុះក្នុងរយៈពេលពីរបីថ្ងៃមកនេះ។ យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីគ្រប់គ្រងការរាតត្បាត”។
លោកបានបន្ថែមថា “ការគោរពតាមបម្រាមគោចរនិងការបិទប្រទេសបានបង្ហាញលទ្ធផលល្អប្រសើរនេះ។ យើងត្រូវតែរក្សាការប្រុងប្រយ័ត្នខ្ពស់ដើម្បីអាចឆ្លងកាត់ពិធីបុណ្យចុងឆ្នាំនិងរដូវរងាប្រកបដោយសុវត្ថិភាព”។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Olivier Veran បាននិយាយនៅព្រឹកនេះថា ប្រទេសនេះកំពុងចាប់ផ្តើមទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាប៉ុន្តែមិនទាន់ត្រៀមខ្លួនដើម្បីបន្ធូរបន្ថយការបិទប្រទេសជាលើកទី២របស់ខ្លួននៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសបារាំងបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុតលំដាប់ទី៤នៅទូទាំងពិភពលោកនិងស្ថិតនៅលំដាប់ទី៧បើគិតពីចំនួនអ្នកស្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ