ព័ត៌មានអន្ដរជាតិ
សវនាការដំបូងលើលោកស្រី អ៊ុងសាន ស៊ូជី ចាប់ផ្តើមថ្ងៃនេះ
សវនាការលើមេដឹកនាំមីយ៉ាន់ម៉ាបណ្តេញចេញលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវចាប់ផ្តើមបើកលើកដំបូងនាថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋប្រហារឃុំខ្លួនលោកស្រីរយៈពេលជាង៤ខែមក។
ការតវ៉ាបានកើតមានជារៀងរាល់ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីកាលពីខែកុម្ភៈ ដែលបានបញ្ចប់ការប្រឹងប្រែងស្វែងរកប្រជាធិបតេយ្យ១០ឆ្នាំរបស់ប្រទេសនេះ។
យោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយបានឲ្យដឹងថា ការតវ៉ាត្រូវបានបង្ក្រាបដោយហិង្សារបស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្សជាង៨៥០នាក់។

របបយោធាមីយ៉ាន់ម៉ាបានធ្វើការចោទប្រកាន់លើម្ចាស់ពានរង្វាន់ណូបែលជាច្រើនករណីមានដូចជាអំពើពុលរលួយនៃការទទួលសំណូកជាប្រាក់ និងមាស រហូតដល់ការបំពាន់ច្បាប់សម្ងាត់ជាដើម។
នៅថ្ងៃចន្ទនេះ ក្រុមមេធាវីការពារក្តីរបស់លោកស្រីនឹងធ្វើការសាកសួរសាក្សីដែលចោទប្រកាន់លោកស្រីពីការនាំចូលឧបករណ៍ទាក់ទង (អាយកូម)ខុសច្បាប់ និងការបំពាន់បំរាមរឹតត្បិតកូវីដ-១៩កំឡុងការបោះឆ្នោតកាលពីឆ្នាំមុនដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេ្យ (NLD)ឈ្នះភ្លូកទឹក-ដី។
ក្រុមមេធាវីរបស់លោកស្រី ដែលត្រូវបានអនុញ្ញាតឲ្យជួបលោកស្រីបានតែ២ដងប៉ុណ្ណោះចាប់តាំងពីលោកស្រីត្រូវបានឃុំឃាំងនៅក្នុងផ្ទះមកបាននិយាយថា ពួកគេសង្ឃឹមថា ការជំនុំជម្រះនឹងបញ្ចប់ត្រឹមថ្ងៃទី២៦ ខែកក្កដា។
សវនាការលើករណីចោទប្រកាន់នីមួយៗនឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃចន្ទ។
ប្រសិនបើការរកឃើញពិរុទ្ធនៃការចោទប្រកាន់ទាំងអស់ លោកស្រី ស៊ូជី អាយុ៧៥ឆ្នាំ នឹងប្រឈមជាប់ព័ន្ធនាគារជាងមួយទសវត្សរ៍។
មេធាវីរបស់លោកស្រីម្នាក់ ឈ្មោះ Khin Maung Zaw បាននិយាយថា ៖«យើងសង្ឃឹមសម្រាប់អ្វីដែលល្អបំផុត ប៉ុន្តែបានត្រៀមខ្លួនសម្រាប់អ្វីដែលអាក្រក់បំផុត»។ សវនាការនឹងបើកនៅរដ្ឋធានី Nay Pyi Taw។

ករណីដាច់ដោយឡែកមួយទៀតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនា ដែលត្រូវបានចោទលោកស្រីពីការបះបោរជាមួយលោកលោកប្រធានាធិបតីបណ្តេញចេញ Win Myint ព្រមទាំងសមាជិកជាន់ខ្ពស់របស់គណបក្ស NLD ម្នាក់ទៀត។
លោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់ត្រូវបានជាប់ឃុំនៅក្នុងផ្ទះជាង១៥ឆ្នាំមកហើយក្រោមការដឹកនាំរបស់របបយោធាមុនពេលត្រូវបានដោះលែងនៅឆ្នាំ២០១០។
បទចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី មានដូចជា៖
- អំពើពុករលួយ ដែលអាចជាប់ពន្ធនាគារដល់១៥ឆ្នាំ
- ការបំពានលើច្បាប់សម្ងាត់ អាចជាប់ពន្ធនាគារដល់១៤ឆ្នាំ
- ការបំពាន់ច្បាប់នាំចូល អាចជាប់ពន្ធនាគារដល់៣ឆ្នាំ
- ការបំពានច្បាប់ទូរគមនាគមន៍ អាចជាប់ពន្ធនាគារដល់១ឆ្នាំ
- ការចោទប្រកាន់ពីរករណីទៀតគឺបំពានច្បាប់គ្រោះធម្មជាតិ ដោយការចោទនីមួយៗអាចជាប់ពន្ធនាគារដល់៣ឆ្នាំ
- ការញុះញង់ជាសាធារណៈឲ្យមានការបះបោរ អាចជាប់ពន្ធនាគារដល់៣ឆ្នាំ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ straitstimes

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច