ព័ត៌មានអន្ដរជាតិ
ដើមចមដែលប្រជាជនឥណ្ឌា មានជំនឿងប់ងុលខ្លាំង លើទឹកនោម និងលាមកគោ
ឥណ្ឌាគឺជាប្រទេសធំលំដាប់ទី ២ មានប្រជាជននៅលើពិភពលោក ដែលមានប្រជាជនជាង ១.៣ ពាន់លាននាក់ ហើយប្រហែលជា ៨០ភាគរយ នៃប្រជាជនសរុបជឿលើសាសនាហិណ្ឌូ។
ចំណែកសត្វគោមិនត្រូវបានគេចាត់ទុកថាជាព្រះទេ ប៉ុន្តែគោមានទំនាក់ទំនងជាមួយ Aditi ដែលជាមាតានៃព្រះទាំងអស់ដែលបានពិពណ៌នានៅក្នុងគម្ពីរហិណ្ឌូបុរាណ។ ភាពបរិសុទ្ធរបស់គោគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងអារម្មណ៍ និងសុបិនធ្វើឲ្យពួកគេជឿថា ការការពារនិងថែរក្សាគោគឺជាកាតព្វកិច្ចខាងសាសនា។
ការសម្លាប់និងបរិភោគសាច់គោ គឺជាអំពើបាបមួយ។ ប្រព័ន្ធសាសនាហិណ្ឌូបានផ្ដល់តម្លៃយ៉ាងខ្លាំងទៅលើសត្វគោ។ ពួកគេជឿជាក់ថា អនុផលសត្វគោដូចជាលាមកសត្វនិងទឹកនោមគឺជាភ្នាក់ងារបន្សុទ្ធ។ ជាពិសេសគឺលាមកត្រូវបានប្រើដើម្បីសំអាតគេហដ្ឋាន សម្រាប់ពិធីសូត្រធម៌និងជាជាថ្នាំព្យាបាលរោគយ៉ាងពូកែសក្ដិសិទ្ធិ។
សូម្បីតែស្ថាប័នរដ្ឋាភិបាលបានអះអាងថា ជំងឺស្បែករបកក្រហម ជំងឺស្បែករលាកសន្លាក់ រលាកឃ្លង់ជាដើម អាចព្យាបាលបានដោយទឹកដោះ លាមក និងទឹកនោមរបស់គោ។
ស្របពេលកូវីដកំពុងឆ្លងរាលដាលនៅឥណ្ឌា ប្រជាជននៅប្រទេសនេះកំពុងប្រើប្រាស់ថ្នាំក្នុងស្រុកជាច្រើន ដើម្បីឆ្លើយតបនឹងជំងឺដែលកំពុងរាតត្បាតយ៉ាងគំហុក។ តួយ៉ាងដូចជា Ram Mangal Das ដែលជាម្ចាស់ជម្រកសត្វគោនៅ Delhi ជឿជាក់ថា ការផឹកទឹកនោមគោឬលាកមកគោ គឺជាផ្នែកមួយនៃប្រព័ន្ធថ្នាំបុរាណរបស់ឥណ្ឌា ដែលអាចជួយការពារការឆ្លងកូវីដ ១៩ ។
នៅរដ្ឋ Gujarat នៅភាគខាងលិចនៃប្រទេសឥណ្ឌា មនុស្សមួយចំនួនបានទៅជំរំសត្វគោម្ដងក្នុងមួយសប្ដាហ៍ ដើម្បីយកខ្លួនគេទៅប្រឡាក់ជាមួយលាមកគោនិងផឹកទឹកនោម ដោយសង្ឃឹមថាវានឹងជួយបង្កើនភាពស៊ាំឬជួយពួកគេឲ្យជាសះស្បើយពីជំងឺកូវីដបានលឿន។ សមាជិកខ្លះនៃគណបក្សជាតិនិយមហិណ្ឌូ បានទាមទារឲ្យប្រជាជនផឹកទឹកនោមគោនិងលាមកដែលអាចការពារនិងព្យាបាលជំងឺកូវីដបានទៀតផង។
ទោះជាមានប្រជាជនខ្លះមានជំនឿនិយមជាមួយសត្វគោក៏ដោយ អ្នកជំនាញក៏បាននិយាយថា មិនមានភស្តុតាងដែលថាទឹកនោមគោឬលាមកគោ អាចការពារការឆ្លងកូវីដបានទេ។
វេជ្ជបណ្ឌិត Harjit Singh Bhatti ជាវេជ្ជបណ្ឌិតនៅវិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌាអះអាងថា រដ្ឋាភិបាលបានលើកកម្ពស់ការអនុវត្ត ដើម្បីរក្សាមនុស្សដែលជាប់ក្នុងអប្បិយជំនឿ ដូច្នេះពួកគេមិនទាមទារថ្នាំឬចាក់វ៉ាក់សាំងដូចប្រទេសផ្សេងឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖CGTN / sky/ onlinelibrary
ចុចអាន៖ឥណ្ឌា ប្រើវិធីសាស្រ្តចម្លែក ដេញជើងអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៨ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ