Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន រកឃើញករណីរលាកបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer តែក្រុមមន្ត្រីថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ

បានផុស

នៅ

ក្រសួងសុខាភិបាលប្រទេសជប៉ុន បាននិយាយថា មនុស្ស ៧ នាក់បានវិវត្តទៅជាជំងឺរលាកបេះដូង បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំង Pfizer នៅក្នុងប្រទេស ។

ក្រុមមន្រ្តីបាននិយាយថា ប្រជាជនប្រមាណ ៩.៧៦ លាននាក់នៅក្នុងប្រទេសជប៉ុន បានទទួលការចាក់វ៉ាក់សាំង Pfizer គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេនិយាយថា មនុស្ស ៧ នាក់ដែលមានអាយុពី ២០ ទៅ ៦៩ ឆ្នាំ បានវិវត្តទៅជាជំងឺរលាកបេះដូង ហើយ ៦ នាក់ គឺជាបុរសដែលបានបង្ហាញរោគសញ្ញា បន្ទាប់ពីទទួលការចាក់លើកទី ២ ។

មុនកើតមានករណីរលាកបេះដូងនៅជប៉ុន ក៏មានសេចក្តីរាយការណ៍នៅសហរដ្ឋអាមេរិក អំពីការរលាកបេះដូង ចំពោះអ្នកដែលបានទទួលវ៉ាក់សាំង Pfizer ឬ Moderna ដែលប្រើបច្ចេកវិទ្យា RNA ។

ភាគច្រើននៃករណីទាំងនេះ ត្រូវបានគេរាយការណ៍ថា រកឃើញនៅក្នុងបុរសវ័យក្មេង បន្ទាប់ពីទទួលការចាក់ដូសទី ២ ។

ទន្ទឹមនោះ ក្រសួងសុខាភិបាលជប៉ុននិយាយថា គ្មានការព្រួយបារម្ភ អំពីសុវត្ថិភាពធ្ងន់ធ្ងរណាមួយ ដែលត្រូវបានបញ្ជាក់ថា ប៉ះពាល់ដល់យុទ្ធនាការចាក់វ៉ាកសាំងនោះទេ ខណៈក្រុមមន្ត្រីនិយាយថា ពួកគេនឹងបន្តប្រមូលទិន្នន័យទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធនឹងបញ្ហានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ច្បាស់ៗរោគសញ្ញារលាកបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer

ចុចអាន ៖ អ៉ីស្រាអែល​រក​ឃើញ​ករណី​រលាក​បេះ​ដូង​​តិច​តួច​ប្រហែល​​ពាក់​​ព័ន្ធ​នឹង​វ៉ាក់​សាំង​ Pfizer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម