ព័ត៌មានអន្ដរជាតិ
ទាហានម៉ារីនអាមេរិកបន្ថែមទៀត នឹងទៅឈរជើងនៅ អូស្រ្តាលី
រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា ទាហានម៉ារីនអាមេរិកបន្ថែមទៀត នឹងត្រូវមកឈរជើងនៅភាគខាងជើងប្រទេសអូស្ត្រាលី ខណៈដែលលោកបានព្រមានអំពីពេលវេលាដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ខ្លាំងជាងពេលណាៗទាំងអស់ចាប់តាំងពីសង្គ្រាមលោកលើកទី២។
នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសន្តិសុខមួយក្នុងទីក្រុង កង់បេរ៉ា លោក Peter Dutton បានព្រមានថា មិនមែនប្រទេសទាំងអស់ កំពុងដើរតាមប្រទេសអូស្ត្រាលីនិងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយផ្តល់អាទិភាពដល់សន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទេ។
លោក Dutton បានប្រាប់វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីថា “ក្តីរំពឹងអំពីជម្លោះយោធា គឺកាន់តែខិតមកជិត ខុសពីអតីតកាល ជាពិសេសតាមរយៈការគណនាខុសឬការយល់ច្រឡំ”។
ស្របពេលជាមួយគ្នានោះដែរ លោកបាននិយាយអំពីភាពចាំបាច់នៃទំនាក់ទំនងដែលគោរពគ្នាទៅវិញទៅមកជាមួយប្រទេសចិន ប៉ុន្តែលោកក៏បានលើកឡើងផងដែរថា អូស្រ្តាលីនឹងមិនទទួលយកឧទាហរណ៍នៃច្បាប់អន្ដរជាតិ ដែលត្រូវបានគេរំលោភបំពានឡើយ។
លោក Dutton លើកឡើងថា “ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ខ្លាំងក្នុងការធានាថា អ្នកដែលព្យាយាមគំរាមកំហែងផលប្រយោជន៍របស់យើងត្រូវគិតឲ្យបានដិតដល់ខ្លាំងមែនទែន មុនពេលធ្វើដូច្នេះ”។

ផ្លូវដែលអាចទៅរួចមួយគឺ ការបង្កើនវត្តមានរបស់យោធាអាមេរិកនិងការការពារទ្រព្យសម្បត្តិការពារក្នុងទីក្រុង Darwin។
លោក Dutton អះអាងថា “ខ្ញុំគិតថានោះគឺជាផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួនរបស់យើង ហើយក៏ជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកផងដែរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFR

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ