ព័ត៌មានអន្ដរជាតិ
ទោះផលិតក្នុងស្រុក ក៏ថៃខ្វះវ៉ាក់សាំង ឥឡូវមន្ទីរពេទ្យជាច្រើនផ្អាក
យុទ្ធនាការណ៍ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេសថៃត្រូវបានរាំងស្ទះនៅក្នុងរាជធានីនៅថ្ងៃចន្ទ ទី១៤ ខែមិថុនានេះ បន្ទាប់ពីហោចណាស់មន្ទីរពេទ្យ២០កន្លែងក្នុងទីក្រុងបាំងកកបានផ្អាកសកម្មភាពចាក់វ៉ាក់សាំងការពារកូវីដ-១៩របស់ខ្លួនដោយសារមិនមានវ៉ាក់សាំងគ្រប់គ្រាន់។
សេចក្តីប្រកាសរបស់មន្ទីរពេទ្យបានបង្ហោះនៅលើផេក Facebook របស់ពួកគេ ខណៈកម្មវិធី App ចុះឈ្មោះកក់ដើម្បីចាក់វ៉ាក់សាំងរបស់ទីក្រុងបាំងកកក៏បានផ្ញើសារទៅអ្នកប្រើប្រាស់ដោយលើកឡើងថា ការណាត់ចាក់ត្រូវពន្យាពេលចាប់ពីថ្ងៃអង្គារ៍ស្អែកនេះ។ ពេលនេះ មន្ត្រីបានស្វះស្វែងរកការធានាដល់សាធារណៈអំពីវ៉ាក់សាំង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Anutin Charnvirakul ប្រាប់អ្នកកាសែតនៅថ្ងៃចន្ទនេះថា ៖«ប្រហែលជាមានការយល់ច្រឡំ ពីព្រោះមន្ទីរពេទ្យឯកជនមិនបានពិនិត្យមើលជាមួយរដ្ឋបាលទីកក្រុងបាំងកកទេ»។ លោកបន្ថែមថា វ៉ាក់សាំងបន្ថែមទៀតកំពុងនាំយកមកទីកក្រុងបាំងកក។
វ៉ាក់សាំងសំខាន់បំផុតដែលថៃប្រើប្រាស់គឺ AstraZeneca ចំនួន៦១លានដូសដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក Siam Bioscience ដែលជាក្រុមហ៊ុនរបស់ស្តេចថៃ។
ទោះយ៉ាងណា មានការព្រួយបារម្ភពីការផលិតមិនបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ពីមានប្រទេសជាច្រើនទៀតនៅក្នុងតំបន់ក៏បានបញ្ជាទិញវ៉ាក់សាំងដែលផលិតនៅថៃនេះដែរ។
ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca និង Siam Bioscience មិនបានឆ្លើយតបនឹងការសាកសួរពីអ្នកសារព័ត៌មាន Reuters ទេ ប៉ុន្យែក្រុមហ៊ុនផលិត Anglo-Swedish បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលនៅប្រទេសអាស៊ានដើម្បីផ្គត់ផ្គង់វ៉ាក់សាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត