ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍អូឡាំពិក៖ ជប៉ុនគ្រោងចែកស្រោមអនាម័យ ១៥០,០០០ស្រោមឲ្យអត្តពលិក តែត្រូវរក្សាគម្លាត
អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ គ្រោងនឹងចែកស្រោមអនាម័យប្រហែល១៥០,០០០ស្រោម នៅឯព្រឹត្តិការណ៍ប្រកួតនាខែក្រោយនេះ ប៉ុន្តែបានប្រាប់អត្តពលិកឲ្យយកទៅផ្ទះ ជាជាងប្រើវានៅក្នុងភូមិអូឡាំពិក ព្រោះទីនោះ ច្បាប់គម្លាតសង្គមនិងវិធានការប្រឆាំងជំងឺកូវីដ-១៩ គឺជាអាទិភាពកំពូល។

ស្រោមអនាម័យ ក្នុងចំនួនដ៏ធំត្រូវបានផ្តល់ឲ្យនៅក្នុងព្រឹត្តិការណ៍នេះ ចាប់តាំងពីកីឡាអូឡាំពិកទីក្រុងសេអ៊ូលឆ្នាំ១៩៨៨មក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍ ហើយអ្នករៀបចំកម្មវិធីបាននិយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានស្នើសុំឲ្យចែកចាយស្រោមអនាម័យជាបន្តទៀត។
ប៉ុន្តែអត្តពលិកត្រូវបានគេប្រាប់ឲ្យរក្សាគម្លាតពីគ្នា ដែលនេះមានន័យថា ពួកគេមានឱកាសកាន់តែតិចក្នុងការនៅជិតគ្នា។

ឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូបាននិយាយថា “ការចែកចាយស្រោមអនាម័យនេះ មិនមែនសម្រាប់ប្រើប្រាស់នៅក្នុងភូមិរបស់អត្តពលិកនោះទេ ប៉ុន្តែឲ្យអត្តពលិកយកទៅប្រទេសកំណើតវិញដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាជំងឺអេដស៍”។
ក្រុមមន្រ្តី បានរារាំងអ្នកទស្សនាមកពីក្រៅប្រទេសរួចទៅហើយ និងស្នើឲ្យអ្នកដែលចូលរួមព្រឹត្តិការណ៍នេះ ត្រូវបង្ហាញការគាំទ្ររបស់ពួកគេដោយការទះដៃជាជាងការស្រែកឬច្រៀង ដើម្បីព្យាយាមនិងកាត់បន្ថយហានិភ័យនៃការរីករាលដាលមេរោគកូវីដ-១៩។

ការបរិភោគអាហារ បានក្លាយជាបញ្ហាមួយទៀតដែលត្រូវដោះស្រាយ។ ពីដំបូង ក្រុមអ្នករៀបចំមានផែនការផ្តល់អាហារដល់អត្តពលិក នៅតាមសាលបរិភោគអាហារដ៏ធំល្វឹងល្វើយបំផុតដែលមានសមត្ថភាពផ្ទុកមនុស្សបានចំនួន ៤,៥០០ នាក់ក្នុងពេលតែមួយ។
ប៉ុន្តែឥឡូវនេះ អ្នករៀបចំកម្មវិធីនឹងស្នើឲ្យអត្តពលិកចូលរួមទទួលទានអាហារពេលល្ងាចតែម្នាក់ឯង រក្សាទំនាក់ទំនងសង្គមជាមួយអ្នកដទៃនិងជូតសម្អាតផ្ទៃនានាបន្ទាប់ពីបរិភោគ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី