Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីដែលនិយាយថា គ្មានភស្តុតាងអំពីការក្លែងបន្លំសន្លឹកឆ្នោតត្រូវលោកTrump បណ្តេញចេញពីតំណែង

បានផុស

នៅ

នៅថ្ងៃពុធនេះ លោកប្រធានាធិបតី Donald Trump បានបណ្តេញមន្រ្តីក្រសួងសន្តិសុខមាតុភូមិម្នាក់ចេញពីតំណែង។ មន្ត្រីរូបនេះគឺជាអ្នកច្រានចោលការអះអាងរបស់លោក Trump ពីការលួចបន្លំសន្លឹកឆ្នោត។

លោក Trump បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា លោកបានបណ្តេញលោក Chris Krebs នាយកភ្នាក់ងារសន្តិសុខអ៊ីនធឺណិត​​និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធចេញពីតំណែងហើយបានភ្ជាប់វាដោយផ្ទាល់ទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Krebs ដែលនិយាយថា គ្មានភស្តុតាងដែលថា ប្រព័ន្ធបោះឆ្នោតណាមួយត្រូវបានលុបចោលឬបាត់សន្លឹកឆ្នោត ផ្លាស់ប្តូរសំឡេងឆ្នោតឬវិធីណាមួយត្រូវបានរៀបចំនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Trump បាននិយាយនៅក្នុង Twitter ថា “សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់លោក Chris Krebs ស្តីពីសន្តិសុខនៃការបោះឆ្នោតឆ្នាំ២០២០គឺមិនត្រឹមត្រូវទាល់តែសោះដែលថាក្នុងនោះមានការក្លែងបន្លំនិងភាពមិនប្រក្រតីយ៉ាងច្រើន។ ដូច្នេះលោក Krebs ត្រូវបានបញ្ឈប់ពីតំណែងជានាយកភ្នាក់ងារសន្តិសុខអ៊ីនធឺណិត​​និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធភា្លមៗ”។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Krebs បានលើកឡើងម្តងហើយម្តងទៀតប្រឆាំងនឹងការចោទប្រកាន់មិនពិតដែលថាការបោះឆ្នោតត្រូវបានក្លែងបន្លំ។ នៅព្រឹកថ្ងៃពុធនេះ លោកបានបង្ហោះរបាយការណ៍ដោយដកស្រង់សម្តីអ្នកជំនាញសន្តិសុខបោះឆ្នោតចំនួន៥៩នាក់ដោយនិយាយថា មិនមានភស្តុតាងដែលអាចជឿទុកចិត្តបាននៃការលួចបន្លំតាមកុំព្យូទ័រនៅក្នុងលទ្ធផលបោះឆ្នោតឆ្នាំ២០២០នេះទេ៕

លោក Chris Krebs នាយកភ្នាក់ងារសន្តិសុខអ៊ីនធឺណិត​​និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN, AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម