ព័ត៌មានអន្ដរជាតិ
មេដឹកនាំ អង់គ្លេស និងបារាំង ថា កូវីដមិនមែនចេញពីមន្ទីរពិសោធន៍ទេ ហើយចាត់ទុកវីរុសនេះជាសត្រូវរួមរបស់មនុស្សជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃអាទិត្យបាននិយាយថា វាមើលទៅដូចជាជំងឺកូវីដ ១៩ មិនមែនមានប្រភពនៅក្នុងបន្ទប់ពិសោធន៍នោះទេ ។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា “ច្បាស់ណាស់អ្នកមានវិចារណញាណ ចង់រក្សាការបើកចំហរអំពីរឿងនោះ” ។
លោក Johnson បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលឆ្លើយសំណួរពីប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលមេដឹកនាំ G7 ។
ដោយឡែកប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអាទិត្យបានកត់សម្គាល់ដែរថា ការតាមដានប្រភពដើមនៃវីរុសនេះ គួរតែផ្អែកលើអង្គហេតុ និងការស៊ើបអង្កេតដោយអង្គការសុខភាពពិភពលោក (WHO) តាមរយៈកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងអស់ ។
មេដឹកនាំបារាំងរូបនេះក៏បានអំពាវនាវដល់ប្រជាជាតិនានា ដើម្បីចែករំលែកសមិទ្ធិផលច្នៃប្រឌិតថ្មី ដោយនិយាយថា វីរុសនេះគឺជាសត្រូវរួមរបស់មនុស្សជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ មេដឹកនាំពិភពលោក សន្យាផ្តល់វ៉ាក់សាំងកូវីដ ១ពាន់លានដូស ឲ្យប្រទេសក្រីក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ