ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងអាមេរិកទី៤ Novavax មានប្រសិទ្ធភាពការពារកូវីដល្អណាស់
ក្រុមហ៊ុនផលិតវ៉ាក់សាំងតូចមួយឈ្មោះ Novavax ដែលទទួលបានគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃចន្ទម្សិលមិញបានប្រកាសពីលទ្ធផលនៃការធ្វើតេស្តគ្លីនិកវ៉ាក់សាំងការពារកូវីដ-១៩នៅអាមេរិក និងម៉ិកស៊ិក ហើយបានរកឃើញថា ការចាក់ពីរដូសពិតជាប្រសិទ្ធភាពការពារវីរុសកូរូណាខ្លាំងណាស់។
ការធ្វើតេស្តលើមនុស្សចំនួន ២៩ ៩៦០នាក់ វ៉ាក់សាំងបានបង្ហាញពីប្រសិទ្ធភាពទូទៅគឺ៩០.៤% ដែលស្មើនឹងវ៉ាក់សាំង Pfizer និង Moderna ហើយមានប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំង១ដូស Johnson & Johnson។ វ៉ាក់សាំង Novavax បានបង្ហាញពីប្រសិទ្ធភាព១០០%ការពារមិនឲ្យឈឺធ្ងន់។
ទោះបីជាយ៉ាងណា លទ្ធផលគួរឲ្យចាប់អារម្មណ៍ទាំងនេះ អនាគតនៃវ៉ាក់សាំងប្រើនៅសហរដ្ឋអាមេរិកនេះនៅមិនទាន់ប្រាកដប្រជាទេ ប្រហែលជាចាំបាច់សម្រាប់ប្រទេសផ្សេង។ ក្រុមហ៊ុន Novavax បាននិយាយថា ខ្លួនប្រហែលជាមិនស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកឡើយរហូតដល់ដាច់ខែកញ្ញា។

ដោយសារអាមេរិកកំពុងប្រើប្រាស់វ៉ាក់សាំងដែលទទួលបានការអនុញ្ញាត៣ប្រភេទហើយ ដូច្នេះវាអាចទៅរួចដែលទីភ្នាក់ងារអាចនឹងប្រាប់ទៅក្រុមហ៊ុន Novavax ឲ្យដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណពេញលេញ ដែលដំណើរការនេះនឹងត្រូវចំណាយពេលច្រើនខែ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Stanley Erck បានទទួលស្គាល់ថា វ៉ាក់សាំង Novavax ប្រហែលជាអាចទទួលបានការអនុញ្ញាតប្រើដំបូងនៅកន្លែងផ្សេង។ ក្រុមហ៊ុនក៏បានដាក់ពាក្យដើម្បីស្នើសុំការអនុញ្ញាតប្រើប្រាស់បន្ទាន់នៅ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ឥណ្ឌា និងកូរ៉េខាងត្បូងដែរ។
លោកមានប្រសាសន៍ថា ៖«ខ្ញុំគិតថា ដំណឹងល្អគឺថា ទិន្នន័យគួរឲ្យទាក់ទាញបំផុតនឹងផ្តល់ឲ្យអ្នកគ្រប់គ្នាយកចិត្តទុកដាក់ចំពោះឯកសាររបស់យើង»។
រហូតដល់ពេលនេះ ក្រុមហ៊ុនវ៉ាក់សាំង Novavax ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអាមេរិកហើយ ប៉ុន្តែប្រហែលជាយឹតពេលក្នុងការរួមចំណែកដល់ប្រទេសនេះ។ យ៉ាងណា អ្នកជំនាញវ៉ាក់សាំងជាច្រើនរំពឹងថា ប្រទេសនេះនឹងត្រូវការ នៅពេលវ៉ាក់សាំងធ្លាក់ចុះ ហើយវីរុសបំប្លែងខ្លួនកើនឡើង។
បច្ចេកវិទ្យាដែលត្រូវប្រើផ្អែកលើប្រូតេអ៉ីននៅក្នុងការផលិតវ៉ាក់សាំង Novavax អាចធ្វើការការពារបានល្អខ្លាំងណាស់ សូម្បីតែមនុស្សដែលបានចាក់វ៉ាក់សាំងពីមុនក៏ដោយ។
កាលពីខែមករា ក្រុមហ៊ុនវ៉ាក់សាំង Novavax បានប្រកាសថា មនុស្ស១៥០០០នាក់នៅចក្រភពអង់គ្លេសរកឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពការពារ៩៦%ប្រឆាំងនឹងវីរុសដើម។ ប្រឆាំងនឹងវីរុស Alpha ដែលរកឃើញដំបូងនៅអង់គ្លេស ប្រសិទ្ធភាពបានធ្លាក់ចុះបន្តិចមកត្រឹម៨៦%។ នៅអាហ្វ្រិក សាកល្បងលើមនុស្ស ២៩០០នាក់ និងរកឃើញប្រសិទ្ធភាពត្រឹម៤៩%។
រហូតដល់ពេលនេះ អាមេរិកបានអនុម័តជាផ្លូវការវ៉ាក់សាំង Pfizer និង Moderna។ កាលពីខែកុម្ភៈវ៉ាក់សាំង Novavax កំពុងសាកល្បង រដ្ឋាភិបាលអាមេរិកក៏បានអនុម័តវ៉ាក់សាំង Johnson & Johnson៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?