ព័ត៌មានអន្ដរជាតិ
មិនធម្មតា! ទារកទើបកើត មានប្រព័ន្ធភាពស៊ាំ ការពារកូវីដខ្លាំងជាងមនុស្សធំ
អ្នកស្រាវជ្រាវអង់គ្លេសបានរាយការណ៍ថា ទារកមានប្រតិកម្មភាពស៊ាំខ្លាំងមិនធម្មតាចំពោះជំងឺកូវីដ ១៩ នេះបើផ្អែកលើការសិក្សាថ្មីតូចមួយក្នុងប្រទេស។

ចំពោះការស្រាវជ្រាវ ក្រុមអ្នកស៊ើបអង្កេតបានវាយតម្លៃប្រព័ន្ធភាពស៊ាំរបស់ទារក ៤ នាក់ ដែលមានអាយុក្រោម ៣ ខែ និងបានជាសះស្បើយពីវីរុស ហើយប្រៀបធៀបពួកគេជាមួយមនុស្សពេញវ័យដែលបានជាសះស្បើយពីជំងឺកូវីដដូចគ្នា។

បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ ទារកផលិតអង់ទីគ័រនិងកោសិកាភាពស៊ាំខ្ពស់ជាងមនុស្សធំ ហើយអាចការពារបានយ៉ាងប្រសើរ ជាពិសេសប្រឆាំងនឹងរោគរាតត្បាត ។ នេះអាចជាមូលហេតុដែលទារកមានហានិភ័យនៃការឆ្លងទាបឬមិនឆ្លងសោះ ខណៈទារកត្រូវបានគេរំពឹងថាងាយរងគ្រោះជាងនេះ។

អ្នកនិពន្ធ Anu Goenka ដែលជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Bristol និងមន្ទីរពេទ្យ Bristol Royal Hospital និយាយថា” ដោយធ្វើការសិក្សាលំអិតលើទារក យើងបានបង្ហាញនូវអ្វីដែលភាពស៊ាំអាចការពារពួកគេជៀសឆ្ងាយពីជំងឺកាចសាហាវនេះ ហើយទារកអាចបង្កើតអង់ទីគ័រជាក់លាក់និងមានកោសិកាភាពស៊ាំពីកំណើតមកស្រាប់ ដែលត្រូវបានដឹកនាំប្រឆាំងនឹងកូវីដ ១៩ បានល្អជាងមនុស្សធំ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ