Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ផ្អាកការលុបចោលកិច្ចព្រមព្រៀងយោធាជាមួយ អាមេរិក រយៈពេល ៦ ខែទៀត ជាលើកទី ៣

បានផុស

នៅ

ប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងពន្យារពេលការលុបចោល កិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ច (VFA) ជាមួយសហរដ្ឋអាមេរិក រយៈពេល ៦ ខែទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin បានប្រកាសនៅក្នុងសារជាវីដេអូ អំពីការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Rodrigo Duterte ថា “លោកប្រធានាធិបតីបានប្រាប់យើង នូវការសម្រេចចិត្តរបស់គាត់ ក្នុងការពន្យារពេលការលុបចោលកិច្ចព្រមព្រៀងយោធា VFA ជាមួយអាមេរិក រយៈពេល ៦ ខែទៀត ហើយភាគីទាំងពីរត្រូវតែដោះស្រាយ ការព្រួយបារម្ភទាក់ទងនឹងទិដ្ឋភាពជាក់លាក់ នៃកិច្ចព្រមព្រៀងនេះ” ។

នេះជាលើកទី ៣ ហើយដែលហ្វីលីពីន ផ្អាកកិច្ចព្រមព្រៀងនេះ ខណៈការផ្អាកលើកទី ២ ត្រូវបានគេសន្មត់ថា នឹងផុតកំណត់នៅខែសីហាឆ្នាំនេះ ។

កន្លងមកលោក Duterte បានគំរាមបញ្ចប់កិច្ចព្រមព្រៀងយោធា VFA នៅខែមករា ឆ្នាំ ២០២០ បន្ទាប់ពីសហរដ្ឋអាមេរិក បានលុបចោលទិដ្ឋាការចូលប្រទេស នៃសមាជិកព្រឹទ្ធសភាលោក Ronald dela Rosa ជុំវិញតួនាទីរបស់លោក Dela Rosa ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន អំឡុងពេលដែលគាត់ កាន់តំណែងជាអគ្គស្នងការនគរបាលជាតិហ្វីលីពីន ។

គួររំឭកថា ទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង VFA ក្នុងឆ្នាំ ១៩៩៨ ដែលបានផ្ដល់ភាពស្របច្បាប់ ដល់ការដាក់ពង្រាយ និងឈរជើងរបស់កងទ័ពអាមេរិក រាប់ពាន់នាក់នៅក្នុងប្រទេសហ្វីលីពីន ក្រោមក្របខណ្ឌប្ដូរវេន សម្រាប់ការធ្វើសមយុទ្ធយោធា និងប្រតិបត្តិការមនុស្សធម៌នានា ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ WHO ប្រកាសបញ្ចប់ជំងឺដ៏កាចសាហាវមួយនេះនៅប្រទេស ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម