ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ធ្វើសមយុទ្ធកងទ័ពជើងទឹក ស្របពេលមានជម្លោះជាមួយ ជប៉ុន រឿងផែនទីអូឡាំពិក
នៅថ្ងៃអង្គារនេះ យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ ជុំវិញកោះមួយចំនួន ដែលក៏ត្រូវបានទាមទារដោយប្រទេសជប៉ុនផងដែរ។

សមយុទ្ធនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចពិភាក្សាតាមការគ្រោងទុករវាងមេដឹកនាំប្រទេសទាំងពីរ ត្រូវបានសម្រេចលុបចោលវិញ ចំពេលមានជម្លោះជុំវិញផែនទីអូឡាំពិក។
ទីក្រុងសេអ៊ូល និង តូក្យូ មានការខ្វែងគំនិតគ្នា ចំពោះអធិបតេយ្យភាពនៃកោះតូចៗដែលគេហៅថា “Dokdo” នៅក្នុងប្រទេសកូរ៉េខាងត្បូងនិង “Takeshima” នៅក្នុងប្រទេសជប៉ុន។
ជម្លោះទឹកដីរយៈពេលរាប់ទសវត្សរ៍នេះ បានផ្ទុះឡើងជាថ្មី បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង ធ្វើការតវ៉ាអំពីផែនទីនៅលើគេហទំព័រអូឡាំពិកទីក្រុងតូក្យូ ដែលសម្គាល់កោះទាំងនោះថាជាទឹកដីរបស់ជប៉ុន។
ទីក្រុងតូក្យូ បានច្រានចោលការទាមទាររបស់ទីក្រុងសេអ៊ូល ដែលឲ្យដករូបកូនកោះទាំងនោះចេញពីផែនទីអូឡាំពិក ហើយប្រទេសកូរ៉េខាងត្បូង បានស្នើសុំឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្រុះសម្រួលជម្លោះនេះ ខណៈអ្នកនយោបាយកូរ៉េខាងត្បូងមួយចំនួន បានអំពាវនាវឲ្យធ្វើពហិការ កុំចូលរួមព្រឹត្តិការណ៍កីឡានេះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា សមយុទ្ធក្នុងសមុទ្រខាងកើត មានការចូលរួមពីកងនាវាចរ កងទ័ពអាកាសនិងកងឆ្មាំឆ្នេរសមុទ្រ ហើយកំពុងត្រូវបានធ្វើឡើងដោយមានទំនាក់ទំនងតិចតួចបំផុតរវាងកងទ័ព ដោយសារតែក្តីបារម្ភទាក់ទងនឹងមេរោគកូវីដ-១៩។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានលើកយកបញ្ហាសមយុទ្ធនេះ និងបានសម្រេចផ្អាកកិច្ចពិភាក្សាតាមការគ្រោងទុកជាមួយប្រធានាធិបតីលោក Moon Jae-in នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នៅប្រទេសអង់គ្លេសនាចុងសប្តាហ៍នេះ។

ទោះមេដឹកនាំទាំងពីរ បានស្វាគមន៍គ្នានៅកន្លែងប្រជុំកំពូលក៏ដោយ ក៏ពួកគេមិនបានជួបគ្នាផ្ទាល់ដែរ ចាប់តាំងពីលោក Suga ក្លាយជានាយករដ្ឋមន្រ្តីកាលពីខែកញ្ញាឆ្នាំមុនមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ប្រភព៖ Al Jazeera
ចុចអាន៖ ហ្វីលីពីន ផ្អាកការលុបចោលកិច្ចព្រមព្រៀងយោធាជាមួយ អាមេរិក រយៈពេល ៦ ខែទៀត ជាលើកទី ៣

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ