Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ​ ចាក់តែមួយដូស របស់អាមេរិក និងចិន

បានផុស

នៅ

ប្រទេសម៉ាឡេស៊ី បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌ សម្រាប់ការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ ចាក់តែមួយដូសដែលផលិតដោយក្រុមហ៊ុនជីវសាស្ត្រ CanSino របស់ប្រទេសចិន និងក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលមានការដាក់ចេញនូវវិធានការរាំងខ្ទប់ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុ​ងតែពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសម៉ាឡេស៊ីនឹងទទួលបានវ៉ាក់សាំង Johnson & Johnson តាមរយៈកម្មវិធី COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក។ យ៉ាងណាក្តី ក្រសួង មិនបាននិយាយថាតើវ៉ាក់សាំងចំនួនប៉ុន្មានដូសដែលខ្លួននឹងទទួលបាន តាមរយៈ COVAX នោះទេ។

Coronavirus: EU rejects some Johnson & Johnson COVID vaccines over  contamination | News | DW | 11.06.2021

រដ្ឋាភិបាលធ្លាប់និយាយថា ខ្លួននឹងទទួលបានវ៉ាក់សាំង CanSino ចំនួន៣.៥លានដូស ថ្វីបើខ្លួនមិនទាន់ទទួលបានថ្នាំបង្ការណាមួយក៏ដោយ។

ក្រសួងក៏បានអនុម័តការប្រើវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនឱសថអាមេរិកនិងអាឡឺម៉ង់ Pfizer និង BioNTech សម្រាប់អ្នកមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅផងដែរ។

CanSino publishes first COVID-19 vaccine data to muted response

ប្រទេសម៉ាឡេស៊ី ទទួលបានវ៉ាក់សាំងសរុបចំនួន ៧៩.៥ លានដូស ដែលអាចចាក់ដល់ជិត ១២៥ ភាគរយនៃប្រជាជនរបស់ខ្លួន រួមទាំងថ្នាំបង្ការដែលផលិតដោយក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេសនិងក្រុមហ៊ុនចិន Sinovac ផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ប្រទេសម៉ាឡេស៊ី បានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥,៤១៩ករណី ដោយនាំឲ្យការឆ្លងសរុបកើនដល់ ៦៦៧,៨៧៦ករណី រីឯអ្នកស្លាប់សរុបមានចំនួន ៣,៩៦៨នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asian One

ចុចអាន៖ ក្រោយករណីឆ្លងធ្ងន់ធ្ងរខ្លាំងពេក ម៉ាឡេស៊ី អនុម័តប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់ក្មេងអាយុ ១២ ឆ្នាំឡើងទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម