Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដផលិតដោយខ្លួនឯង លើមនុស្ស

បានផុស

នៅ

សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៃសកលវិទ្យាល័យ ជូឡាឡុងកន លោក Kiat Ruxrungtham បាននិយាយថា ប្រទេសថៃបានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយខ្លួនឯង លើមនុស្សហើយ។

The Latest Development in ChulaCov19 Vaccine
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៃនាយកដ្ឋានឱសថ របស់សកលវិទ្យាល័យជូឡាឡុងកនរូបនេះ បាននិយាយកាលពីថ្ងៃចន្ទថា អ្នកស្ម័គ្រចិត្តចំនួន៧២នាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៧៥ ឆ្នាំ បានឆ្លងកាត់ដំណាក់កាលដំបូងនៃការធ្វើតេស្តគ្លីនិកលើវ៉ាក់សាំង ChulaCov19។ វាជាប្រភេទវ៉ាក់សាំង បង្កើតភាពស៊ាំរបស់មនុស្ស ទៅប្រយុទ្ធប្រឆាំងជាមួយ វីរុសកូវីដ-១៩។

លោកអះអាងថា ប្រសិនបើវ៉ាក់សាំង ChulaCov19 បង្ហាញថា មានសមត្ថភាពបង្កើតភាពស៊ាំក្នុងខ្លួនមនុស្សមែននោះ ការផលិតរបស់វាក្នុងបរិមាណដ៏ច្រើនសម្រាប់ប្រើប្រាស់ជាមួយមនុស្ស ប្រហែលជានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំក្រោយទៅ។

Thai scientists race to develop homemade COVID-19 vaccine amid second wave  of infections - CNA

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន១៩នាក់បន្ថែមទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,៤៨៥នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣,០០០ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់២០២,២៦៤ករណី។

The Latest Development in ChulaCov19 Vaccine – Chulalongkorn University

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,៣៦០ករណីគឺជាប្រជាជនទូទៅ និង៦៤០ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន៤,៧៧៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ម៉ាឡេស៊ី យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ ចាក់តែមួយដូស របស់អាមេរិក និងចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម