ព័ត៌មានអន្ដរជាតិ
ចាក់វ៉ាក់សាំងកូវីដដូសទី៣ អាចជួយការពារអ្នកធ្លាប់វះកាត់ប្តូរសរីរាង្គបានកាន់តែខ្លាំង
ការសិក្សាតូចមួយនៅសហរដ្ឋអាមេរិកបង្ហាញលទ្ធផលថា ការបន្ថែមវ៉ាក់សាំងបង្ការកូវីដ-១៩ មួយដូសទៀតឱ្យអ្នកធ្លាប់ទទួលការប្តូរសរីរាង្គមួយចំនួនអាចបង្កើនការការពារទ្វេរដង។

ត្បិតថាមនុស្សទូទៅកំពុងទទួលបានការការពារយ៉ាងប្រសើរក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ក៏ដោយ ក៏មនុស្សរាប់លាននាក់ដែលធ្លាប់វះកាត់ប្តូរសរីរាង្គ អ្នកជំងឺមហារីក ឬអ្នកជំងឺរ៉ាំរ៉ៃផ្សេងៗទៀតនៅតែស្ថិតក្នុងភាពមិនច្បាស់អំពីកម្រិតប្រសិទ្ធការពារប៉ុនណានៅឡើយ។
ការសិក្សាមួយធ្វើឡើងដោយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Johns Hopkins បានតាមដានអ្នកជំងឺប្តូរសរីរាង្គចំនួន ៣០ នាក់ ដោយគេបានរកឃើញថា អ្នកជំងឺ ២៤ នាក់ហាក់មិនមានការការពារច្រើនទេបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី ២រួច ប៉ុន្តែពួកគេ ៨ នាក់អាចបង្កើតអង់ទីគ័រប្រឆាំងវីរុសកាន់តែខ្លាំង ក្រោយចាក់មួយដូសបន្ថែម។ ជាពិសេសមនុស្ស ៦ នាក់ក្នុងចំណោមនោះដែលមានអង់ទីគ័រតិចបំផុត ក៏កាន់តែទទួលបានការជំរុញទ្វេរគុណពីការចាក់ដូសទី៣ ។

វេជ្ជបណ្ឌិត Dorry Segev ជាគ្រូពេទ្យវះកាត់ប្តូរសរីរាង្គមកពីសាកលវិទ្យាល័យ Jonhs Hopkins និងជាដឹកនាំការស្រាវជ្រាវនិយាយថា ចំពោះអ្នកជំងឺធ្លាប់វះកាត់ប្តូរសរីរាង្គ ថ្នាំបង្ការកូវីដអាចបន្ថយភាពស៊ាំរបស់វា ព្រមទាំងមិនសូវមានអនុភាពការពារសរីរាង្គប៉ុន្មានទេ ប៉ុន្តែបន្ទាប់ពីចាក់លើកទី៣ ពួកគេនឹងទទួលបានការការពារកាន់តែប្រសើរ។

ទោះយ៉ាងណា ការស្រាវជ្រាវបន្ថែមនៅតែជាតម្រូវការចាំបាច់ដើម្បីបញ្ជាក់ពីកម្រិតប្រសិទ្ធនៃការចាក់ដូសទី ៣ ថាតើវារំញោចភាពស៊ាំបន្ថែម ឬអាចបង្កើនហានិភ័យប៉ុនណាដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CGTN
ចុចអាន៖ អ្នកស្រាវជ្រាវជឿថា ចាក់វ៉ាក់សាំងដូសទី៣ អាចបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួន
ចុចអាន៖ ព័ត៌មានគួរដឹង អំពីវ៉ាក់សាំង Novavax ដែលល្បីមានប្រសិទ្ធភាពអស្ចារ្យ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត