Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារអាកាសជាថ្មីលើជ្រោយ ហ្គាហ្សា

បានផុស

នៅ

ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារអាកាស ប្រឆាំងនឹងគោលដៅរបស់ក្រុម ហាម៉ាស នៅជ្រោយហ្គាហ្សា បន្ទាប់ពីប៉េងប៉ោងដែលអាចឆាបឆេះ ត្រូវបានបង្ហោះចេញពីទឹកដីនេះ។

ស្នូរនៃការផ្ទុះ ត្រូវបានគេឮក្នុងទីក្រុង ហ្គាហ្សា នៅព្រឹកព្រលឹម ថ្ងៃពុធនេះ។

យោងតាមសេវាកម្មពន្លត់អគ្គិភ័យអ៊ីស្រាអែលបានឲ្យដឹងថា ប៉េងប៉ោងជាច្រើន ត្រូវបានបង្ហោះចេញពីទីក្រុងហ្គាហ្សាទៅប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអង្គារ ដែលបណ្តាលឲ្យមានអគ្គិភ័យជាច្រើនកន្លែង។

នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូង ចាប់តាំងពីការប្រយុទ្ធគ្នារយៈពេល១១ថ្ងៃរវាងភាគីទាំងពីរ បានបញ្ចប់នៅក្នុងបទឈប់បាញ់គ្នាមួយកាលពីថ្ងៃទី ២១ ខែឧសភា។

វាបានកើតឡើង​ បន្ទាប់ពីការហែក្បួនរបស់ក្រុមអ្នកជាតិនិយមជ្វីហ្វនៅក្នុងទីក្រុងយេរូសាឡឹមខាងកើត កាលពីថ្ងៃអង្គារ ដែលបានបង្កឲ្យមានការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធហាម៉ាស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្ដហោះចម្បាំងរបស់ខ្លួនបានវាយប្រហារទីតាំងយោធា ដែលប្រតិបត្តិការដោយក្រុមហាម៉ាសនៅទីក្រុង Khan Yunis និងហ្គាហ្សា។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើការវាយប្រហារអាកាសនេះ បណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសដែរឬអត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម