Connect with us

ព័ត៌មានអន្ដរជាតិ

មិនទុកយូរឡើយ! តៃវ៉ាន់ ចាប់ផ្ដើមចាក់វ៉ាក់សាំងទទួលបានពី ជប៉ុន ជាមួយវិធីសាស្ត្រមិនឲ្យលំបាកដល់មនុស្សចាស់

បានផុស

នៅ

តៃវ៉ាន់ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាមួយនឹងវ៉ាក់សាំង AstraZeneca ដែលបរិច្ចាគដោយប្រទេសជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រកាសពីការចាប់ផ្តើមចាក់វ៉ាក់សាំងនេះ កាលពីថ្ងៃអង្គារនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Twitter របស់លោកស្រី ហើយបានសរសេរជាភាសាជប៉ុនថា “អរគុណជប៉ុន!” ។

ក្នុងយុទ្ធនាការនោះ តៃវ៉ាន់ បានដាក់មនុស្សដែលមានអាយុចាប់ពី ៧៥ ឆ្នាំឡើងទៅ ក្នុងបញ្ជីអាទិភាពនៃការទទួលថ្នាំបង្ការ បន្ថែមពីលើបុគ្គលិកសុខាភិបាល ។

ទន្ទឹមនោះ ក្នុងយុទ្ធនាការដដែលនេះ ទីក្រុងភាគខាងត្បូង Kaohsiung នៃកោះតៃវ៉ាន់ កំពុងប្រើវិធីចាក់វ៉ាក់សាំងតាមការណែនាំដោយទីក្រុង Umi ក្នុងខេត្ត Fukuoka ភាគនិរតីនៃប្រទេសជប៉ុន ។

តាមវិធីសាស្ត្រនេះ មនុស្សចាស់នៅកន្លែងចាក់វ៉ាក់សាំង តម្រូវឲ្យអង្គុយមួយកន្លែង ខណៈពេលដែលគ្រូពេទ្យ និងគិលានុបដ្ឋាយិការ បានដើរចាក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ។

វិធីសាស្ត្រនេះបានទាក់ទាញចំណាប់អារម្មណ៍ លើបណ្តាញសង្គមនៅតៃវ៉ាន់ និងកំពុងទទួលបានការកោតសរសើរថាមានប្រសិទ្ធភាព ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន កំពុងផ្សាយពីវិធីសាស្ត្រនេះដោយហៅវាថា “Umi-machi style” ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១.២៤ លានដូស ដោយឥតគិតថ្លៃដល់តៃវ៉ាន់កាលពីដើមខែនេះ ខណៈកោះនេះបានមើលឃើញការកើនឡើង នូវករណីឆ្លងជំងឺកូវីដ ១៩ ចាប់តាំងពីពាក់កណ្តាលខែឧសភា ដោយគិតត្រឹមពេលនេះ កោះតៃវ៉ាន់មានអ្នកឆ្លងសរុប ១៣,២៤១ ករណី អ្នកស្លាប់ ៤៦០ នាក់  និងអ្នកជាសះស្បើយ ៨,០៤២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជប៉ុន​ផ្តល់​វ៉ាក់​សាំង​ AstraZeneca​ ១.២៤​លាន​ដូស​ឥត​គិត​ថ្លៃ​ដល់​តៃវ៉ាន់​ រំពឹង​ដល់​ល្ងាច​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ

ជីវិតកម្សាន្ដ៧ នាទីutes មុន

Justin បញ្ចាក់ការពិតដែល Unfollow ភរិយា ទោះមានមន្ទិលថា ចំណងស្នេហ៍រង្គោះរង្គើក្ដី

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ៖ ការវិនិយោគលើកុមារតូច ជាការធានា និងទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

Sokha Hotels

ព័ត៌មានពេញនិយម