ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកសេរីភាពឲ្យប្រជាជនមិនបាច់ពាក់ម៉ាសនៅគ្រប់ទីកន្លែង ក្រោយរកឃើញអ្នកឆ្លងថ្មីតិចបំផុត
រដ្ឋាភិបាលអ៊ីស្រាអែលបានដកតម្រូវការពាក់ម៉ាសជាផ្លូវការ សម្រាប់ពលរដ្ឋក្នុងទីតាំងបិទជិត ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ប្រទេសនេះ កំពុងទទួលបានជោគជ័យ ។
នៅអ៊ីស្រាអែល ជាង ៨០ ភាគរយនៃមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងរួច ហើយចំនួនមធ្យមនៃករណីឆ្លងប្រចាំថ្ងៃថ្មី បានធ្លាក់ចុះដល់ ១២ ករណី ។
ទន្ទឹមនោះ រដ្ឋាភិបាលមិនមានការកំណត់លើចំនួនមនុស្ស នៅឯការជួបជុំគ្នានោះទេ ចាប់តាំងពីដើមខែមិថុនា ហើយប្រជាជនក៏មិនចាំបាច់បង្ហាញកាតចាក់វ៉ាក់សាំងផងដែរ ។
រដ្ឋាភិបាលបានសម្រេចលុបលក្ខខណ្ឌតម្រូវឲ្យពាក់ម៉ាស ក្នុងទីតាំងបិទជិតកាលពីថ្ងៃអង្គារ ខណៈប្រជាជនមិនតម្រូវឲ្យពាក់ម៉ាសនៅទីតាំងបើកចំហរ ចាប់តាំងពីខែមេសាមក ។
ប៉ុន្តែការពាក់ម៉ាសនៅតែតម្រូវសម្រាប់អ្នកដំណើរ នៅលើជើងហោះហើរអន្តរជាតិ ក៏ដូចជាសម្រាប់មនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងទៅមន្ទីរពេទ្យ និងកន្លែងសម្រាប់មើលថែមនុស្សចាស់ ។
ចំណែកនៅផ្សារទំនើបមួយក្នុងក្រុង Jerusalem កាលពីថ្ងៃអង្គារ គេឃើញមនុស្សជាច្រើនរីករាយនឹងការទិញទំនិញ និងការបរិភោគអាហារដោយគ្មានពាក់ម៉ាស ។
គួរបញ្ជាក់ថា អ៊ីស្រាអែលនៅតែតម្រូវឲ្យប្រជាជនចាក់វ៉ាក់សាំង នៅពេលចូលប្រទេស ។ ប៉ុន្តែជីវិតរស់នៅរបស់ប្រជាជនប្រទេសនេះ កំពុងវិលត្រឡប់មករកភាពធម្មតាវិញ ដោយសារការរឹតត្បិតលើការធ្វើដំណើរ និងសកម្មភាពប្រចាំថ្ងៃភាគច្រើនត្រូវបានដកចេញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល ត្រៀមលុបតម្រូវការពាក់ម៉ាសនៅក្នុងទីតាំងបិទជិតមួយទៀត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់