ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រកឃើញវីរុសកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង ប្រភេទថ្មីមួយទៀត ផ្ទុះខ្លាំងក្នុងទីក្រុង មូស្គូ
ប្រទេសរុស្ស៊ីអះអាងថា បានរកឃើញជំងឺកូវីដ-១៩ ប្រភេទថ្មីមួយទៀត ដែលអាចរារាំងប្រសិទ្ធភាពរបស់វ៉ាក់សាំង។
ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកវិធីដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា តើវ៉ាក់សាំងនៅតែអាចធ្វើការប្រឆាំងនឹងវីរុសបំប្លែងខ្លួន “មូស្គូ” នេះដែរឬក៏អត់។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានផ្នែកសុខភាពមិនបានបញ្ចេញព័ត៌មានជាសាធារណៈណាមួយអំពីវីរុសបំប្លែងខ្លួននេះទេ។

ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ក្នុងទីក្រុងមូស្គូ បានកើនឡើង ចាប់តាំងពីពាក់កណ្តាលខែឧសភាមក ខណៈកាលពីថ្ងៃអាទិត្យមានការឆ្លង ៧,៧០៤ករណីនៅទូទាំងទីក្រុង ដែលជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៤ខែធ្នូមក។
អ្នកសិក្សានៅវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្រ្ត Gamaleya ដែលផលិតវ៉ាក់សាំង Sputnik V បានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មី អាចត្រូវបានស្តីបន្ទោសចំពោះករណីកើនឡើងយ៉ាងគំហុកនេះ។
អនុប្រធាន Denis Logunov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា “ឥឡូវនេះ យើងកំពុងតាមដានស្ថានភាពនៅទីក្រុងមូស្គូ ហើយអ្វីដែលសំខាន់បំផុត គឺទីក្រុងមូស្គូ មានវីរុសបំប្លែងខ្លួនមូស្គូ ខ្លួនឯងផ្ទាល់”។
ទីលានកីឡា កន្លែងលេងកម្សាន្តនិងចំណុចទាក់ទាញផ្សេងទៀតនៅខាងក្នុងឧទ្យានធំៗ ត្រូវបិទរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃអាទិត្យទៅ។ បារ៍និងភោជនីយដ្ឋាន នានាក៏ត្រូវបានបញ្ជាឲ្យត្រឹមម៉ោង ១១ យប់ផងដែរ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្ត្រថា កូវីដ-១៩នឹងមិនបាត់ទៅណាទេ ហើយគ្រប់គ្នាត្រូវរៀនរស់ជាមួយវាដូចជំងឺផ្តាសាយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ