ព័ត៌មានអន្ដរជាតិ
ពេទ្យធំក្រុងហូជីមិញដែលអាចទទួលអ្នកជំងឺ៦ពាន់ក្នុងមួយថ្ងៃបិទដោយសារកូវីដ
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យក្រុងហូជីមិញ (HCMC University Medical Center) ត្រូវបានបិទនៅព្រឹកពុធនេះ បន្ទាប់ពីបុគ្គលិកពេទ្យ២នាក់បានឆ្លងកូវីដ-១៩។
គេមិនទាន់ច្បាស់ទេថាតើរយៈពេលប៉ុន្មាន បុគ្គលិកពេទ្យ អ្នកជំងឺ និងសាច់ញាតិប៉ុន្មានដែលស្ថិតនៅខាងក្នុង។

មន្ទីរពេទ្យដ៏សំខាន់នេះគ្រប់គ្រងដោយក្រសួងសុខាភិបាលវៀតណាមជាមន្ទីរពេទ្យឈានមុខគេ និងសំខាន់មួយក្នុងការព្យាបាលជំងឺកូវីដ-១៩ ហើយអាចទទួលអ្នកជំងឺរហូតដល់៦០០០នាក់ក្នុងមួយថ្ងៃដែលបានក្លាយជាមន្ទីរពេទ្យដ៏ធំនៅប្រទេសវៀតណាម។
រលកថ្មីនៃកូវីដ-១៩ដែលបានចាប់ផ្តើមនៅចុងខែមេសាបានរាតត្បាតទីក្រុងហូជីមិញដែលមានការឆ្លងជាចង្កោមជាច្រើនកន្លែងត្រូវបានរកឃើញ និងមន្ទីរពេទ្យចំនួន៥ក៏កើតមានឆ្លងដែរក្នុងនោះមានទាំងមន្ទីរពេទ្យ Hospital for Tropical Disease ដែលជាកន្លែងទទួលព្យាបាលអ្នកជំងឺកូវីដនៅភាគខាងត្បូងទីក្រុងហូជីមិញ។
មន្ទីរពេទ្យនេះត្រូវបានបិទកាលពីថ្ងៃទី១២ ខែមិថុនា និងហោចណាស់បុគ្គលិក៦០នាក់ និងមាន៦នាក់ជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។

គិតត្រឹមព្រឹកថ្ងៃពុធ មានករណីឆ្លងកូវីដ-១៩សរុបនៅក្នុងទីក្រុងហូជីមិញចំនួន១០១៥នាក់ដែលហោចណាស់ណាស់ពាក់នឹងករណីឆ្លងជាចង្កោម១៤កន្លែងនៅក្នុងខណ្ឌចំនួន២២ និងក្រុង Thu Duc City។
រហូតដល់ពេលនេះ ប្រទេសវៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន ១១៣០៤នាក់ និងករណីមរណភាព៦១នាក់ ហើយជាសះស្បើយ៤៥៣៩នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ