ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅ ឥណ្ឌូណេស៊ី បង្កឲ្យមានរលកយក្សស៊ូណាមិ
គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានបង្កឲ្យមានរលកយក្សស៊ូណាមិក្នុងទំហំតូច ខូចខាតផ្ទះសម្បែងជាច្រើននិងបង្ខំឲ្យមនុស្សរាប់សិបនាក់ភៀសខ្លួនចេញពីផ្ទះ លើកោះ Seram នៃខេត្ត Maluku ប្រទេស ឥណ្ឌូណេស៊ី នៅថ្ងៃពុធទី១៦ ខែមិថុនានេះ។

វីដេអូឃ្លីប បានបង្ហាញពីទឹកសមុទ្រកម្ពស់តិចជាងមួយម៉ែត្រ វាយប្រហារតំបន់ឆ្នេរក្នុងស្រុក Maluku Tengah ដែលបណ្តាលឲ្យប្រជាជន ភិតភ័យ ស្លន់ស្លោ។
លេខាធិការទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តលោក Sais Salong បានប្រាប់ Xinhua តាមទូរស័ព្ទថា ផ្ទះជាច្រើនខ្នង ត្រូវបានបំផ្លាញហើយប្រជាជន បានភៀសខ្លួនចេញពីផ្ទះទៅកន្លែងដែលមានសុវត្ថិភាព។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់និងរបួសទេបន្ទាប់ពីការរញ្ជួយ។
គួរបញ្ជាក់ថា ការរញ្ជួយដី បានកើតឡើងនៅម៉ោង ១១ និង ៤៣ នាទីព្រឹក (ម៉ោងនៅហ្សាការតា) ជាមួយចំណុចកណ្តាល ស្ថិតនៅចម្ងាយ ៦៧ គីឡូម៉ែត្រ ភាគអាគ្នេយ៍ស្រុក Maluku Tengah និងមានជម្រៅ ១០ គីឡូម៉ែត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ឥណ្ឌូនេស៊ី ចេញការព្រមានអំពីរលកយក្សស៊ូណាមិដោយសាររញ្ជួយដី៦.៣រ៉ិចទ័រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ