ព័ត៌មានអន្ដរជាតិ
អង់គ្លេស រកឃើញវិធីព្យាបាលកូវីដថ្មី ដែលអាចជួយសង្គ្រោះជីវិត និងកាត់បន្ថយហានិភ័យ ឈឺធ្ងន់
ថ្នាំផ្សំ បង្កើតអង់ទីគ័ររបស់ក្រុមហ៊ុន Regeneron Pharmaceuticals Inc អាចកាត់បន្ថយហានិភ័យនៃការស្លាប់បាន ២០ភាគរយក្នុងចំណោមអ្នកជំងឺកូវីដ ដែលមិនមានការឆ្លើយតបអង់ទីគ័រពីធម្មជាតិ។

លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ក្នុងចំណោមអ្នកជំងឺ១០០នាក់ ដែលត្រូវបានផ្តល់ឲ្យថ្នាំ Casirivimab និង Imdevimab លាយបញ្ចូលគ្នារយៈពេល២៨ថ្ងៃ គេបានរកឃើញថា មានការស្លាប់តិចជាងមុន៦នាក់។ អ្នកជំងឺដែលទទួលថ្នាំផ្សំនេះ ក៏ចំណាយពេលព្យាបាលក្នុងមន្ទីរពេទ្យតិចជាងមុន៤ថ្ងៃ និងមិនសូវមានតម្រូវការបំពង់ខ្យល់អុកស៊ីសែនផងដែរ។
វិធីព្យាបាលដោយប្រើថ្នាំផ្សំនេះ ត្រូវបានអនុញ្ញាតរួចទៅហើយនៅសហរដ្ឋអាមេរិក សម្រាប់ការព្យាបាលអ្នកជំងឹកូវីដ-១៩ ដែលមានហានិភ័យក្នុងការវិវត្តទៅរោគសញ្ញាធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Fiona Watt ប្រធានក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេស បាននិយាយថា “នេះគឺជាការរកឃើញដ៏សំខាន់បំផុត។ វាមានន័យថា អ្នកជំងឺកូវីដដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ អាចត្រូវបានបែងចែកជាពីរក្រុម ដោយផ្អែកទៅលើថាតើពួកគេបានបង្កើតអង់ទីគ័រចំពោះវីរុសនេះដែរឬក៏អត់”។

ការរកឃើញលើថ្នាំផ្សំរបស់ក្រុមហ៊ុន Regeneron បានកើតឡើង ស្របពេលចក្រភពអង់គ្លេស កំពុងប្រឹងប្រែងចាក់វ៉ាក់សាំងការពារប្រជាជនរបស់ខ្លួន ខណៈវីរុសបំប្លែងខ្លួនឥណ្ឌា កំពុងវាយលុកខ្លាំង។
ថ្នាំផ្សំរបស់ក្រុមហ៊ុន Regeneron បច្ចុប្បន្ន មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅចក្រភពអង់គ្លេសទេ ប៉ុន្តែក្រុមហ៊ុននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្លួននឹងដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងសហគមន៍អ៊ឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Japan Times
ចុចអាន៖ ពេទ្យ ធំក្រុងហូជីមិញ ដែល អាច ទទួល អ្នក ជំងឺ ៦ពាន់ ក្នុង មួយថ្ងៃ បិទ ដោយ សារកូវីដ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ