ព័ត៌មានអន្ដរជាតិ
ថៃប្រកាសហើយ ១២០ថ្ងៃទៀត នឹងបើកប្រទេសពេញលេញវិញ
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា បានប្រកាសនៅថ្ងៃពុធម្សិលមិញពីការកំណត់ពេលវេលា១២០ថ្ងៃដើម្បីបើកដំណើរការប្រទេសពេញលេញឡើងវិញក្នុងនោះអាជីវកម្មទាំងអស់នឹងវិលត្រឡប់មកធម្មតាវិញ ហើយភ្ញៀវទេសចរអាចធ្វើដំណើរដោយសេរីទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រីថៃមានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិថា ៖«ខ្ញុំកំពុងកំណត់គោលដៅសម្រាប់យើងទាំអស់គ្នាដើម្បីមានលទ្ធភាពប្រកាសពីការប្រទេសពេញលេញក្នុងរយៈពេល១២០ថ្ងៃដោយគិតចាប់ពីថ្ងៃនេះតទៅ។ តំបន់ទេសចរណ៍ទាំអស់គឺត្រៀមរួចរាល់ហើយ ធ្វើឲ្យកាន់តែលឿន»។
លោកលើកឡើងថា កោះភូកេតបានកំណត់ជាគោលដៅទេសចរណ៍ទី១នៅក្នុងប្រទេសដើម្បីបើកពេញលេញទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩គ្រប់ដូសចាប់ពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែលក្ខខណ្ឌខ្លះត្រូវអនុវត្ត។ ភ្ញៀវទេសចរដែលមកថៃ បន្ទាប់បើកពេញលេញអាចនឹងចូលដោយគ្មានរឹតត្បិតអ្វីទាំងអស់។
ទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានទទួលស្គាល់ពីការសម្រេចចិត្តបើកប្រទេសពេញលេញឡើងវិញប្រឈមគ្រោះថ្នាក់ ប៉ុន្តែវានឹងជួយដល់អាជីវកម្មទាំងអស់វិលត្រឡប់ដូចដើមវិញ ដោយសារជួបបញ្ហាដោយការផ្ទុះកូវីដ-១៩។
លោកមានប្រសាសន៍ថា ៖«នៅពេលយើងគិតពិចារណាពីតម្រូវការសេដ្ឋកិច្ចរបស់ប្រជាជន ឥឡូវនេះ ដល់ពេលសម្រាប់ពួកយើងដើម្បីប្រឈមនឹងហានិភ័យដែលត្រូវបានវាយតម្លៃហើយ»។
«យើងមិនអាចរង់ចាំរហូតដល់ពេល អ្នករាល់គ្នាបានចាក់វ៉ាក់សាំងទាំងពីរដូស ឬនៅពេលកូវីដ-១៩ផុតរលត់ពីផែនដី ទើបបើកប្រទេសនោះទេ»។ នេះជាការបញ្ជាក់របស់លោក ប្រាយុទ្ធ។
ការកំណត់គោលដៅរយៈពេល១២០ថ្ងៃរបស់លោកនាយករដ្ឋមន្ត្រីគឺត្រឹមកណ្តាលខែតុលា ហើយលោក ប្រាយុទ្ធ មានប្រសាសន៍ថា ដល់ពេលនោះ ប្រជាជន៥០លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងហោចណាស់១ដូស។
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩បានបង្ហាញថា គិតត្រឹមថ្ងៃអង្គារ៍ ទី១៥ ខែមិថុនាកន្លងទៅនេះ ប្រជាជនថៃប្រហែល៥លាននាក់ប៉ុណ្ណោះ ស្មើនឹង១០%នៃគោលដៅប្រជាជន៥០លាននាក់បានចាក់វ៉ាក់សាំងហោចណាស់១ដូស។ ប្រជាជនតែ១.៨លាននាក់ ស្មើនឹង៣.៧%នៃគោលដៅបានចាក់វ៉ាក់សាំងពេញលេញ បន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន