Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​អាច​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់​​ដល់​១ម៉ឺន​នាក់កីឡាអូឡាំពិក

បានផុស

នៅ

អ្នក​ទស្សនា​​​ដល់​១​ម៉ឺន​នាក់​អាច​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​​​ក្រុង​តូក្យូ​រដូវ​ក្តៅ​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​សុខភាព​ជប៉ុន​បាន​អនុម័ត​​លើ​ផែនការ​​បង្កើន​ចំនួន​អ្នក​ទស្សនា​នៅ​ទី​លាន​ប្រកួត។

រដ្ឋ​មន្ត្រីគ្រប់​គ្រង​កូវីដជប៉ុន លោក Yasutoshi​ Nishimura​ មាន​ប្រសាសន៍​ថា វិធានការ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​អាច​នឹង​ចូល​ជា​ធរមាន បន្ទាប់​ពី​ស្ថានភាព​អាសន្ន​កូវីដ​នៅ​ទី​ក្រុងតូក្យូ និង​កន្លែង​​ផ្សេង​ៗ​ក្នុង​ប្រទេស​ចប់​ត្រឹម​ថ្ងៃ​ទី២០ ខែ​មិថុនា និង​អាច​នៅ​យូរ​ដល់​ចុង​ខែ​សីហា។

លោក Nishimura ប្រាប់​ក្រុមប្រឹក្សា​រដ្ឋាភិបាលដែល​គ្រប់​គ្រង​លើ​ទស្សនិកជន​​ថា ៖«វា​សំខាន់​ដែល​យើង​រក្សា​វិធានការ​​​ឲ្យ​ម៉ត់​ចត់​ដើម្បី​កុំ​ឲ្យ​ផ្ទុះ​ឡើង​វិញ ជា​ពិសេសនៅ​ពេល​យើង​មើលឃើញ​មុន​ពី​ការ​រាត​ត្បាត​​របស់​វីរុស​បំប្លែង​ខ្លួន Delta»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្ប​ន្ន​​នេះ ចំនួន​អ្នក​​​ទស្សនា​ផ្ទាល់​ត្រូវ​បាន​កំណត់​ត្រឹម​៥​ពាន់​នាក់ ឬ​ស្មើ​៥០​%​នៃ​ទី​លាន​ដែល​ផ្ទុះ​អ្នក​ទស្សនា។

គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​អូឡាំពិក​តូក្យូ​២០២០​នឹង​​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ទេ​ថា​តើ​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ក្នុង​ស្រុក​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រហូត​ដល់​​ចុង​​ខែ​នេះ ចំពេល​​ដែល​មាន​ការព្រួយ​បារម្ភ​ថា ការ​អនុញ្ញាត​ឲ្យ​ចំនួន​មនុស្ស​ច្រើន​ធ្វើ​ដំណើរ​ទៅ​ទី​លាន​ប្រកួត​អាចបណ្តាល​ឲ្យ​ផ្ទុះ​រលក​ឆ្លង​កូវីដ-១៩​លើក​ទី​៥​នៅ​ជប៉ុន។

រដ្ឋ​លេខាធិការ​នៃ​គណៈ​រដ្ឋ​មន្ត្រី លោក Katsunobu Katō បាន​ឲ្យ​ដឹង​ថា សេចក្តី​ប្រកាស​ចុង​​ក្រោយ​ពី​អ្នក​​ទស្សនា​​ផ្ទាល់​នឹង​ត្រូវ​ធ្វើ បន្ទាប់​ពី​​​ការ​វាយ​តម្លៃ​​ស្ថានភាព​កូវីដ និង​ការការពារ​វីរុស​បំប្លែង​ខ្លួន​ថ្មី។

លោក Nishimura ប្រាប់​ថា អ្នក​ជំនាញ​សុខភាព​បាន​ឯកភាព​ជា​មួយ​ផែន​ការ​រដ្ឋាភិបាល​ដែល​អនុញ្ញាត​​នូវ​​ការ​បង្កើន​ចំនួន​អ្នក​ទស្សនា ប្រសិន​បើ​គ្មាន​ការ​​ត្រួត​ពិនិត្យ​​លើ​ករណី​ឆ្លង​ពិសេសណា​មួយ​តាម​ទី​លាន​។

សូម​បញ្ជាក់​ថា ទី​ក្រុង​តូក្យូ អូសាកា និង​តំបន់​៨​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​ក្នុង​ភាព​អាសន្ន​​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ។ បារ និង​ភោជនីយដ្ឋាន​​​ហាម​​លក់​គ្រឿង​ស្រវឹង និង​ត្រូវ​បិទ​ត្រឹម​ម៉ោង​៨​យប់ ហើយ​មនុស្ស​ត្រូវ​ជៀស​វាង​ចេញ​ក្រៅ និង​ក្រុម​ហ៊ុន​​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ។

ព្រឹត្តិការណ៍​កីឡាំពិក​រដូវ​ក្តៅ​ដែល​ជប៉ុន​ធ្វើ​ម្ចាស់​ផ្ទះ​នឹង​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​សីហា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម