Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! វ៉ាក់សាំងកូវីដរបស់ចិនបង្ហាញលទ្ធផលជោគជ័យក្នុងការសាកល្បងដំណាក់កាលកណ្តាល

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វ៉ាក់សាំងកូវីដដែលបង្កើតឡើងនៅក្នុងប្រទេសចិនបានបង្ហាញពីជោគជ័យនៅក្នុងការសាកល្បងដំណាក់កាលកណ្តាល។

មានវ៉ាក់សាំងជាច្រើនកំពុងត្រូវបានអភិវឌ្ឍន៍នៅក្នុងប្រទេសចិនដោយក្នុងនោះមានវ៉ាក់សាំងមួយចំនួនត្រូវបានចាក់រួចទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា វ៉ាក់សាំង Sinovac Biotech បានបង្កឲ្យមានការឆ្លើយតបប្រព័ន្ធភាពស៊ាំរហ័សក្នុងអំឡុងពេលសាកល្បងជាមួយមនុស្សប្រហែល៧០០នាក់។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីវ៉ាក់សាំងអ៊ឺរ៉ុបនិងអាមេរិកបានរាយការណ៍ពីទិន្នន័យជោគជ័យពីការសាកល្បងដំណាក់កាលចុងក្រោយធំៗ។

វ៉ាក់សាំងចំនួន៣ដែលត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់និងរុស្ស៊ីសុទ្ធតែបានបង្ហាញទិន្នន័យដែលបង្ហាញពីប្រសិទ្ធភាពជាង៩០ភាគរយបន្ទាប់ពីការធ្វើតេស្តជាមួយមនុស្សរាប់ម៉ឺននាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម