ព័ត៌មានអន្ដរជាតិ
អង់គ្លេស សុំឲ្យប្រជាជន ៣.៦លាននាក់នៅក្នុងតំបន់ផ្ទុះវីរុសបំប្លែងខ្លួនឥណ្ឌាខ្លាំង កុំចេញទៅណា
ប្រជាជនរាប់លាននាក់បន្ថែមទៀតនៅតំបន់ Midlands និងភាគពាយព្យប្រទេសអង់គ្លេស កំពុងត្រូវបានជំរុញ កុំឲ្យធ្វើដំណើរឬជួបមនុស្សនៅកន្លែងបិទជិត ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា។

ក្នុងសេចក្តីណែនាំ ប្រជាជនប្រមាណ ៣.៦លាននាក់នៅទីក្រុង Birmingham, Liverpool, Warrington និងផ្នែកខ្លះនៃតំបន់ Cheshire ត្រូវបានស្នើសុំឲ្យកាត់បន្ថយចលនារបស់ពួកគេ ក្នុងនិងក្រៅតំបន់ដែលរងផលប៉ះពាល់ កម្រិតខ្ពស់ដោយសារវីរុសនេះ។
អាជ្ញាធរតំបន់ចំនួន៦ដែលទទួលបានការណែនាំថ្មីនេះ ក៏កំពុងត្រូវបានគេផ្តល់ជូននូវកញ្ចប់ឧបត្ថម្ភពីរដ្ឋាភិបាលផងដែរ ដែលរួមមានដូចជាការធ្វើតេស្តកាន់តែខ្លាំង, ការតាមដានទំនាក់ទំនងនិងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ្នកឆ្លងកូវីដ។

ការអំពាវនាវនេះ បានធ្វើឡើងស្របពេលអ្នកវិទ្យាសាស្ត្រកំពូលៗ និងរដ្ឋមន្រ្តីជាន់ខ្ពស់អង់គ្លេសព្រមានថា វីរុសកូរ៉ូណានឹងមិនបាត់ទៅណាឡើយ ហើយយើងនឹងត្រូវរស់នៅជាមួយវីរុសនេះ ដូចគ្នានឹងវីរុសផ្ដាសាយអ៊ីចឹងដែរ។
លោកនាយករដ្ឋមន្ត្រី Boris Johnson និងប្រធានទីប្រឹក្សាមកពីសាកលវិទ្យាល័យធំៗនៅអង់គ្លេសរួមមាន សាស្ត្រាចារ្យ Chris Whitty និងសាស្ត្រាចារ្យ Sir Patrick Vallance បានលើកឡើងថា យើងនឹងត្រូវរស់នៅជាមួយ កូវីដ-១៩ រយៈពេលយូរ មិនថាបច្ចុប្បន្ននិងអនាគតវែងឆ្ងាយទៀត។

សាស្រ្តាចារ្យ Karol Sikora អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Buckingham បានប្រាប់ MailOnline ថា ការឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ ព្រមទាំងការលេចឡើងនូវវីរុសបំប្លែងខ្លួនថ្មីៗផ្សេងទៀត នឹងក្លាយជារឿងធម្មតានៅក្នុងសង្គម ហើយយើងត្រូវទម្លាប់ជាមួយបរិបទនេះ។ ទោះបីអត្រាឆ្លងថ្មីធ្លាក់ចុះក៏ពិតមែន ប៉ុន្តែ កូវីដ-១៩ នឹងមិនធ្លាក់ដល់ចំណុចសូន្យឡើយ។ មិនខុសអីនឹងវីរុសផ្ដាសាយដែលតែងតែមានមនុស្សឈឺរាល់ថ្ងៃ រាល់ឆ្នាំ មិនបាត់ទៅណា គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្ត្រថា កូវីដ-១៩នឹងមិនបាត់ទៅណាទេ ហើយគ្រប់គ្នាត្រូវរៀនរស់ជាមួយវាដូចជំងឺផ្តាសាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ