Connect with us

ព័ត៌មានអន្ដរជាតិ

មិនធ្លាប់មានតាំងពីឆ្នាំ២០០៥! កូរ៉េខាងជើង ផ្តល់ជំនួយហិរញ្ញវត្ថុ ៣០ម៉ឺនដុល្លារដល់ មីយ៉ាន់ម៉ា

បានផុស

នៅ

ទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី១៧ខែមិថុនា នេះថា ប្រទេសកូរ៉េខាងជើងបានផ្តល់ប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដល់គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ដែលដឹកនាំដោយ UN សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលនេះជាការបរិច្ចាគលើកដំបូងរបស់ខ្លួនទៅឲ្យប្រទេសដទៃ ចាប់តាំងពីឆ្នាំ២០០៥មក។

សេវាកម្មតាមដានហិរញ្ញវត្ថុរបស់ការិយាល័យ UN សម្រាប់កិច្ចសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បានបង់វិភាគទានកាលពីថ្ងៃទី២៤ខែឧសភា ដល់មូលនិធិមនុស្សធម៌មីយ៉ាន់ម៉ា។

North Korea gives US$300,000 for Myanmar in first financial aid since 2005  - CNA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលនិធិនេះ អំពាវនាវសុំទឹកប្រាក់ប្រហែល២៧៦លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ាដែលប្រជាជនរាប់រយនាក់ បានស្លាប់ចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ហើយចាប់ផ្តើមការបង្ក្រាបបង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ថែមពីលើការតស៊ូរបស់ប្រទេសនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកល កូវីដ-១៩។

ប្រទេសកូរ៉េខាងជើង បានផ្តល់ជំនួយហិរញ្ញវត្ថុចុងក្រោយដល់ UN កាលពីឆ្នាំ២០០៥ ដោយនៅពេលនោះ ប្រទេសនេះបានផ្តល់ប្រាក់ចំនួន១៥ម៉ឺនដុល្លារដល់ ឥណ្ឌូណេស៊ី ឥណ្ឌា ថៃ ម៉ាឡេស៊ី ម៉ាល់ឌីវនិងស្រីលង្កា ដែលប្រទេសទាំងអស់នេះ ត្រូវរងគ្រោះដោយរលកយក្សស៊ូណាមិដ៏សាហាវនៅខែធ្នូឆ្នាំ២០០៤។

Kim Jong-un warns of North Korea crisis similar to deadly 90s famine - BBC  News

កូរ៉េខាងជើង មានទំនាក់ទំនងជាយូរអង្វែងមកហើយជាមួយ មីយ៉ាន់ម៉ា ហើយក្រុមឃ្លាំមើល UN និយាយថា ទីក្រុងព្យុងយ៉ាង បានផ្គត់ផ្គង់អាវុធដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ក្រុមឃ្លាំមើលនេះអះអាងថា ខ្លួនកំពុងស៊ើបអង្កេតកិច្ចសហប្រតិបត្តិការមីស៊ីលរវាងប្រទេសទាំងពីរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៩ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម