ព័ត៌មានអន្ដរជាតិ
អាមេរិក ជះលុយជាង ៣ ពាន់លានដុល្លារ អភិវឌ្ឍថ្នាំ ប្រឆាំង កូវីដ
សហរដ្ឋអាមេរិក កំពុងចំណាយថវិកាចំនួន ៣.២ ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍថ្នាំប្រឆាំងវីរុស ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងមេរោគគ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចក្លាយទៅជារោគរាតត្បាតជាសកល។

លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់ប្រទេស បានប្រកាសអំពីការវិនិយោគនេះ កាលពីថ្ងៃព្រហស្បតិ៍នៅឯសន្និសីទសេតវិមាន។
ថ្នាំគ្រាប់ប្រឆាំងកូវីដ ដែលនឹងកាត់បន្ថយរោគសញ្ញាក្រោយពេលឆ្លង កំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយអាចសម្រេចបាននៅត្រឹមដំណាច់ឆ្នាំនេះ ដោយរង់ចាំបញ្ចប់ការធ្វើតេស្តគ្លីនិកសិន។ ថវិកានេះ នឹងជួយពន្លឿនការធ្វើតេស្តគ្លីនិកទាំងនោះ និងផ្តល់ការឧបត្ថម្ភបន្ថែមដល់ការស្រាវជ្រាវ ការអភិវឌ្ឍនិងផលិតកម្មផ្នែកឯកជន។

លោក Fauci និយាយថា កម្មវិធីថ្មីនេះ នឹងវិនិយោគលើការពន្លឿនគ្រប់យ៉ាងដែលកំពុងដំណើរការសម្រាប់ប្រឆាំងជំងឺកូវីដ ប៉ុន្តែក៏នឹងធ្វើការដើម្បីបង្កើតការព្យាបាលថ្មីសម្រាប់វីរុសដទៃទៀតផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា “ច្បាស់ណាស់ វ៉ាក់សាំងនៅតែជាអាវុធសំខាន់ ក្នុងឃ្លាំងរបស់យើង”។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ, សហរដ្ឋអាមេរិកបានជះលុយជាង ១៩ ពាន់លានដុល្លារ ក្នុងការបង្កើតវ៉ាក់សាំងជាច្រើនប្រភេទយ៉ាងឆាប់រហ័ស។ ប៉ុន្តែមានតិចជាងពាក់កណ្តាលនៃចំនួនទឹកប្រាក់ទាំងនោះ ដែលបានឆ្ពោះទៅរកការបង្កើតការព្យាបាលថ្មី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ មេក្រុមហ៊ុន BioNTech អាចទទួលពានរង្វាន់ណូបែល សម្រាប់ការបង្កើតវ៉ាក់សាំងការពារកូវីដ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ