ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ថា កូរ៉េខាងជើង ត្រូវការចាំបាច់ទាំងកិច្ចសន្ទនា និងការប្រឈមមុខដាក់គ្នាជាមួយ អាមេរិក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកចាំបាច់ត្រូវត្រៀម “ទាំងកិច្ចពិភាក្សា និងការប្រឈមមុខដាក់គ្នា” ជាមួយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន ។
KCNA បាននិយាយថា នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាល របស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍ លោក គីម បានគូសបញ្ជាក់ពីយុទ្ធសាស្ត្ររបស់លោក សម្រាប់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន និងនិន្នាការនយោបាយនៃរដ្ឋបាលដែលទើបនឹងលេចចេញថ្មី របស់សហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីត្រៀមសម្រាប់ទាំងការសន្ទនាគ្នា និងការប្រឈមមុខដាក់គ្នា ជាពិសេសដើម្បីត្រៀមលក្ខណៈពេញលេញសម្រាប់ការប្រឈមមុខ ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋរបស់យើង ។
ទីភ្នាក់ងារនោះបាននិយាយថា លោក គីម ក៏បានអំពាវនាវឲ្យមានប្រតិកម្មយ៉ាងឆាប់រហ័ស និងបន្ទាន់ចំពោះការផ្លាស់ប្តូរស្ថានភាពណាមួយ និងផ្តោតការខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងស្ថេរភាព នៃស្ថានភាពនៅឧបទ្វីបកូរ៉េ ។

រដ្ឋបាល បៃដិន ថ្មីៗនេះបានបញ្ចប់ការពិនិត្យឡើងវិញ នូវគោលនយោបាយស្តីពីកូរ៉េខាងជើង ហើយបាននិយាយថា ខ្លួននឹងបន្តវិធីសាស្រ្តដែលបានក្រិតតាមខ្នាត និងជាក់ស្តែង ឆ្ពោះទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៃឧបទ្វីបនេះ ។
ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន ដោយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in លោក បៃដិន បាននិយាយថា លោកនឹងមិនជួបលោក គីម នោះទេ លុះត្រាតែមានផែនការច្បាស់លាស់សម្រាប់ការចរចា ស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ មិនធ្លាប់មានតាំងពីឆ្នាំ២០០៥! កូរ៉េខាងជើង ផ្តល់ជំនួយហិរញ្ញវត្ថុ ៣០ម៉ឺនដុល្លារដល់ មីយ៉ាន់ម៉ា

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច