ព័ត៌មានអន្ដរជាតិ
រុស្ស៊ី យកឆ្អឹងខ្មោចលាយជាមួយខ្សាច់ ធ្វើផ្លូវការពារទឹកកក
ប៉ូលិសរុស្ស៊ីបានបើកការស៊ើបអង្កេតបន្ទាប់ពីឆ្អឹងខ្មោចរួមទាំងឆ្អឹងលលាដ៍ក្បាលផងដែរត្រូវបានលាយបញ្ចូលគ្នាហើយប្រើដើម្បីធ្វើផ្លូវការពារទឹកកកនៅក្នុងតំបន់ស៊ីបេរី។
អ្នកស្រុកបានប្រទះឃើញឆ្អឹងទាំងនេះលាយជាមួយខ្សាច់ដាក់លើផ្លូវ Partisan Alymov ក្នុងក្រុង Kirensk នៅតំបន់ Irkutsk ភាគអាគ្នេយ៍។

វាត្រូវបានគេគិតថា ឆ្អឹងទាំងនេះជារបស់ជនរងគ្រោះនៃសង្គ្រាមស៊ីវិលរុស្ស៊ីដែលកាលនោះ សម្ព័ន្ធមិត្តនៃកងកម្លាំងប្រឆាំងរបបកុម្មុយនិស្តបានព្យាយាមផ្តួលរំលំរបបផ្តាច់ការ Bolshevik របស់លោក Vladimir Lenin ពីឆ្នាំ១៩១៧រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩២០។
ក្រសួងមហាផ្ទៃក្នុងតំបន់បានចាប់ផ្តើមពិនិត្យមើលបញ្ហានេះបន្ទាប់ពីប្រជាពលរដ្ឋបានបង្ហោះរូបភាពដ៏រន្ធត់នេះនៅលើបណ្តាញសង្គមហើយភ្លាមៗនោះបានបញ្ជាក់ថា ឆ្អឹងទាំងនោះគឺជាឆ្អឹងមនុស្ស។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបកស្រាយណាមួយនៅឡើយទេប៉ុន្តែឧប្បត្តិហេតុនេះហាក់ដូចជាការធ្វេសប្រហែសរបស់អ្នកម៉ៅការឯកជនម្នាក់។

ដោយដកស្រង់ប្រភពអនាមិកដែលដឹងអំពីបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ថា ខ្សាច់នេះត្រូវបានគេយកចេញពីទីតាំងមួយក្បែរកន្លែងបញ្ចុះសពចាស់។
មនុស្សម្នាក់និយាយថា “ឆ្អឹងលលាដ៍ក្បាលប្រហែលជាមានអាយុកាលប្រហែល១០០ឆ្នាំហើយ។ ឥឡូវ អ្នកជំនាញកំពុងសិក្សាអំពីវានិងឆ្អឹងដទៃទៀតដើម្បីកំណត់អាយុនិងប្រភពដើម”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Metro

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ