ព័ត៌មានអន្ដរជាតិ
រុស្ស៊ីចាប់ផ្ទុះកូវីដធ្ងន់ធ្ងរវិញ ចំពេលធ្វើម្ចាស់ផ្ទះប្រកួត Euro
ប្រទេសរុស្ស៊ីកំពុងប្រឈមនឹងកំណើនឆ្លងកូវីដ-១៩ថ្មីដ៏មានលទ្ធិពល ស្របពេលប្រទេសនេះធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប(European Championship) នៅទីក្រុងធំលំដាប់ទី២។
អភិបាលក្រុងមូស្គូបាននិយាយពីករណីផ្ទុះកូវីដ-១៩ថ្មី ហើយអាជ្ញាធរនិយាយថា ចំនួនឆ្លងច្រើនជិតស្មើនឹងចំនួនខ្ពស់បំផុតកាលពីឆ្នាំមុន។ ប្រជាជន២០លាននាក់រស់នៅតំបន់ទីក្រុងមូស្គូ និងការចាក់វ៉ាក់សាំងជាកំហិតត្រូវបានដាក់បទបញ្ជាសម្រាប់សេវាកម្មដូចជាកន្លែងអាហារ និងដឹកជញ្ជូនសាធារណៈ។
ទីក្រុង St Petersburg ដែលទទួលរៀបចំការប្រកួត Euro 2020 ចំនួន៦ប្រកួតកំពុងប្រឈមនឹងការឆ្លងកើនឡើង។ មន្ត្រីបាននិយាយថា ក្រុមវេជ្ជបណ្ឌិតទូទាំងប្រទេសរុស្ស៊ីបានមើលឃើញពីករណីឆ្លងកើនឡើង៣០%កាលពីសប្តាហ៍មុន ចំពេលការរាលដាលដ៏អាក្រក់នៃវីរុសបំប្លែងខ្លួន Delta ដែលរកឃើញដំបូងនៅប្រទេសឥណ្ឌា។

រុស្ស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានប្រកាសពីការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ និងយុទ្ធការណ៍ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំចាប់ផ្តើមតាំងពីខែធ្នូ ប៉ុន្តែដំណើរការចាក់មិនល្អប្រសើរទេ។
ការរឹតត្បិតជាច្រើនត្រូវបានដាក់ចេញទូទាំងប្រទេសរុស្ស៊ី ក្នុងនោះមានបំរាមជួបជុំមនុស្សច្រើន កាត់បន្ថយចំនួនមនុស្សនៅកន្លែងកម្សាន្ត និងត្រូវពាក់ម៉ាស់ជាដើម។
តើស្ថានភាពធ្ងន់ធ្ងរយ៉ាងណា?
ទីក្រុងមូស្គូឥឡូវនេះកំពុងមានចំនួនឆ្លងថ្មីខ្ពស់ដូចទៅនឹងខែធ្នូ ឆ្នាំមុន ហើយគ្រាន់តែសប្តាហ៍មុន មន្ទីរពេទ្យទទួលអ្នកជំងឺដល់ទៅ៧០%។
អ្នកជំនាញមួយចំនួនបានព្រមានពីមន្ទីរពេទ្យនៅទីក្រុងនឹងខ្វះគ្រែសម្រាប់អ្នកជំងឺក្នុងរយៈពេលពីរឬបីសប្តាហ៍ទៀត។
ប្រធានសុខាភិបាលក្រុង លោកវេជ្ជបណ្ឌិត Denis Protsenko បានទទួលស្គាល់ថា កំពុងស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែលោកថា ប្រព័ន្ធសុខាភិបាលកំពុងកែសម្រួលទៅតាមលក្ខខណ្ឌដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សគឺនៅក្នុងលក្ខណៈបត់បែន។

លោកអភិបាលក្រុងមូស្គូ Sergey Sobyanin សង្កត់ធ្ងន់ថា តំបន់ទាំងមូលឈានដល់ដំណាក់កាលឆ្លងកាត់ជាច្រើន។
លោកថា ៖«ក្រុងមូស្គូកំពុងរងការវាយប្រហារគួរឲ្យភ័យខ្លាចពីកូវីដ-១៩។ នោះជាមូលហេតុដែលយើងត្រូវតែមានវិធានការការពារដែលអាចទុកចិត្តបានដើម្បីទប់ស្កាត់កូវីដ-១៩ ទប់ស្កាត់កុំឲ្យមនុស្សស្លាប់រាប់ពាន់នាក់ថែមទៀតក្នុងចំណោមអ្នកឆ្លងកូវីដ»។
សម្រាប់វិធានការទប់ស្កាត់ថ្មីចំពោះសេវាកម្ម ឥឡូវនេះវាជាកាតព្វកិច្ចសម្រាប់ស្ថាប័នរដ្ឋ និងឯកជនត្រូវធានាថា បុគ្គលិកហោចណាស់៦០%ដែលបម្រើការជួរមុខត្រូវបានចាក់វ៉ាក់សាំងនៅក្នុងរយៈពេលមួយខែ។ ក្នុងនោះរាប់ទាំងបុគ្គលិកភោជនីយដ្ឋាន ហាងកាហ្វេ សេវាកម្មដឹកជញ្ជូនសាធារណៈ ទីតាំងកម្សាន្ត ហាងកែសម្ផស្ស និងទីតាំងហាត់ប្រាណជាដើម។
តើរុស្ស៊ីធូរលុងមែនទេ?
អ្នកជំនាញសុខភាពបានក្រើករំលឹកជាច្រើនខែហើយ ដោយព្រមានថា វីរុសបំប្លែងខ្លួន Delta នឹងវាយលុករុស្ស៊ីយ៉ាងលឿន។ ផ្ទុយទៅវិញ រុស្ស៊ីមិនបានដាក់ប្រទេសក្នុងបំរាម ឬរឹតត្បិតកន្លែងចាំបាច់ទេ។

តួលេខស្លាប់កូវីដ-១៩ផ្លូវការជិត ១៣០ ០០០នាក់ហើយ ប៉ុន្តែបើតាមទីភ្នាក់ងារស្ថិតិ Rosstat របស់រុស្ស៊ីនិយាយថា ខែនេះមានមនុស្ស ២៧០ ០០០នាក់បានសម្លាប់ដែលត្រូវបានបញ្ជាក់ ឬសង្ស័យដោយកូវីដ-១៩ត្រឹមបំណាច់ខែមេសា។
ទីក្រុងមូស្គូបានដាក់បំរាមរឹតត្បិតតឹងតែងខ្លាំងមួយចំនួន ក្នុងនោះមិនធ្វើការក្នុងសប្តាហ៍ដើម្បីឲ្យចំនួនដឹកជញ្ជូនសាធារណៈធ្លាក់ចុះ។ ប៉ុន្តែអ្នកជំនាញនិយាយថា ការលើកទឹកចិត្តឲ្យលាយបញ្ចូលគ្នាទីកន្លែងសាធារណៈកាន់តែច្រើន។
តើរុស្ស៊ីឆ្លាតវៃក្នុងការធ្វើម្ចាស់ Euro 2020?
រុស្ស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់១១ដែលទទួលធ្វើម្ចាស់ផ្ទះប្រកួត Euro 2020។ ក្រុមវេជ្ជបណ្ឌិតមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកគាំទ្រមកពីក្រៅប្រទេស និងតំបន់របស់រុស្ស៊ីដែលមកចូលរួមលាយគ្នានៅទីក្រុងជាកន្លែងដែលវីរុសបំប្លែងខ្លួន Delta កំពុងរាលដាលយ៉ាងលឿន។

មានការកាត់បន្ថយតិចតូចក្នុងម៉ោងសម្រាប់ការលក់ចំណីអាហារសម្រាប់កន្លែងអ្នកគាំទ្រ។ ប៉ុន្តែអាជ្ញាធរត្រូវការតុល្យភាពដើម្បីស្តារសេដ្ឋកិច្ច និងទេសចរណ៍ដែលបានរាំងស្ទះដោយរលកកូវីដ-១៩កន្លងមក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ