ព័ត៌មានអន្ដរជាតិ
ចប់កិច្ចប្រជុំថ្ងៃមុន លោក បៃដិន ជូនអំណោយ២ ដល់លោក ពូទីន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាលើកដំបូងបន្ទាប់ពីចូលកាន់តំណែងនៅសេតវិមាន។

ជាការបញ្ជាក់អំពីជំនួបកំពូលថ្នាក់ប្រធានាធិបតីលើកដំបូងរបស់លោកជាមួយលោក ពូទីន នៃប្រទេសរុស្ស៊ី, លោក បៃដិន បានជូនអំណោយ វ៉ែនតាខ្មៅ និងរូបចម្លាក់គោព្រៃអាមេរិក ធ្វើពីគ្រីស្តាល់ ដែលផលិតដោយក្រុមហ៊ុនកញ្ចក់ មានមូលដ្ឋាននៅទីក្រុងញូវយ៉ក។
វ៉ែនតាដែលលោក បៃដិន ជូនដល់លោក ពូទីន គឺជាវ៉ែនតាដែលត្រូវបានរចនាឡើងសម្រាប់អ្នកបើកយន្តហោះចម្បាំងដោយក្រុមហ៊ុន Randolph USA មានមូលដ្ឋានក្នុងរដ្ឋ Massachusetts។ ចំណែកឯរូបចម្លាក់គោព្រៃគ្រីស្តាល់ គឺត្រូវបានផលិតដោយក្រុមហ៊ុន Steuben Glass។

វ៉ែនតាខ្មៅនេះ គឺជា Style ប្រចាំខ្លួនរបស់លោក បៃដិន ដែលតែងតែត្រូវបានគេឃើញពាក់។ ក្នុងដំណើរចេញក្រៅប្រទេសលើកដំបូងរបស់ខ្លួនចាប់តាំងពីចូលសេតវិមានក្នុងខែមករា លោក ចូ បៃដិន ត្រូវបានគេឃើញពាក់វ៉ែនតានេះ ឡើងយន្តហោះ Air Force One នៅសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងសូម្បីតែពេលជួបជាមួយម្ចាស់ក្សត្រី Elizabeth ទី២របស់ចក្រភពអង់គ្លេស ក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួននៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី១៦ខែមិថុនា។

មេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាអស់រយៈពេលជិត៤ម៉ោង។ នៅក្នុងសញ្ញាវិជ្ជមាន លោក ពូទីន និងលោក បៃដិន បានព្រមព្រៀង បញ្ជូនឯកអគ្គរដ្ឋទូតរៀងៗខ្លួន ឲ្យចូលកាន់តំណែងរបស់ពួកគេវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។
ថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ លោក បៃដិន និយាយថា គោលបំណងនៃជំនួបកំពូលនេះ គឺធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Republic
ចុចអាន៖ ជួបទល់មុខគ្នាលើកដំបូង បៃដិន និង ពូទីន ព្រមព្រៀងលើរឿងសំខាន់ចំនួន៣

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ