Connect with us

ព័ត៌មានអន្ដរជាតិ

ពេលនេះ ឥណ្ឌា រកឃើញវីរុសកូវីដ-១៩ ក្នុងទឹកទន្លេ

បានផុស

នៅ

ដាននៃមេរោគកូវីដ-១៩ ត្រូវបានគេរកឃើញនៅក្នុងសំណាកទឹកដែលយកចេញពីទន្លេ Sabarmati, បឹង Kankria និងបឹង Chandola របស់ទីក្រុង Ahmedabad នៃរដ្ឋ Gujarat។

ក្រុមអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលថា វីរុសនេះត្រូវបានគេរកឃើញនៅក្នុងសំណាកទាំងអស់ដែលយកចេញពីទន្លេនេះ។ ក្រៅពីទន្លេ Sabarmati, វីរុសកូវីដ ក៏ត្រូវបានគេរកឃើញនៅក្នុងសំណាកដែលយកមកពីប្រភពទឹកផ្សេងទៀត រួមមានទាំងបឹង Kankaria និង Chandola ក្នុងទីក្រុង Ahmedabad ផងដែរ។

Coronavirus Traces Found In Gujarat's Sabarmati River, 2 Lakes: IIT Study

សំណាកដែលបានមកពីទន្លេ Sabarmati បឹង Chandola និងបឹង Kankria ត្រូវបានប្រមូលដោយអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន IIT Gandhinagar និងសាលាវិទ្យាសាស្ត្របរិស្ថានរបស់សកលវិទ្យាល័យ Jawaharlal Nehru។

សាស្រ្តាចារ្យ Manish Kumar នៃនាយកដ្ឋានវិទ្យាសាស្ត្រផែនដីក្នុងវិទ្យាស្ថាន IIT Gandhinagar បាននិយាយថា វត្តមានរបស់វីរុស SARS-CoV-2 នៅក្នុងទឹកបឹងនិងទន្លេ អាចនាំឲ្យមានស្ថានភាពគ្រោះថ្នាក់។

អ្នកស្រាវជ្រាវបាននិយាយថា វីរុសកូវីដ-១៩ អាចរស់នៅក្នុងទឹកធម្មជាតិបានយូរណាស់។

គួរបញ្ជាក់ថា មុននេះ សាកសពអ្នកស្លាប់ដោយសារកូវីដ  ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទន្លេ គង្គា ក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar។ របាយការណ៍ក្នុងតំបន់បានអះអាងថា មានសាកសពជាង ១០០ ត្រូវបានគេបោះចោលចូលទៅក្នុងទឹកទន្លេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ India Today

ចុចអាន៖ រលក កូវីដ ទី ២មិន ចប់ ផង អ្នក ជំនាញ ជំរុញ រដ្ឋ អ្នក មាន ឥណ្ឌា ត្រៀមខ្លួនរលកទី៣

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម