ព័ត៌មានអន្ដរជាតិ
ឥណ្ឌាចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកចំពេលមានភាពតានតឹងជាមួយចិន
ចំពេលមានភាពតានតឹងខ្ពស់ជាមួយចិន ប្រទេសចំនួនបួនរួមទាំងឥណ្ឌាផងដែរបានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាកាលពីថ្ងៃអង្គារនៅក្នុងមហាសមុទ្រឥណ្ឌា។
ជាលើកដំបូងក្នុងរយៈពេល១៣ឆ្នាំ ប្រទេសអូស្ត្រាលីបានចូលរួមជាមួយសហរដ្ឋអាមេរិកនិងជប៉ុនក្នុងលំហាត់ប្រចាំឆ្នាំដែលមានឈ្មោះថា សមយុទ្ធ Malabar ឆ្នាំ២០២០។
ការសម្រេចចិត្តដាក់បញ្ចូលប្រទេសអូស្រ្តាលីបានកើតឡើងចំពេលដែលឥណ្ឌានិងចិនកំពុងជាប់ក្នុងភាពតានតឹងព្រំដែនដ៏អាក្រក់បំផុតក្នុងរយៈពេលបួនទសវត្សរ៍។
សមយុទ្ធ Malabar បានចាប់ផ្តើមក្នុងនាមជាសមយុទ្ធកងនាវាចរទ្វេភាគីប្រចាំឆ្នាំរវាងឥណ្ឌានិងសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩២។ ប្រទេសជប៉ុនបានចូលរួមនៅឆ្នាំ២០១៥ហើយអូស្ត្រាលីមិនបានចូលរួមទេចាប់តាំងពីឆ្នាំ២០០៧មក។
នាវាដឹកយន្តហោះពីរគ្រឿងរួមជាមួយនាវាដទៃទៀត, នាវាមុជទឹកនិងយន្តហោះនៃកងនាវាចរនឹងចូលរួមក្នុងប្រតិបត្តិការកងទ័ពជើងទឹកនេះ។ វារួមបញ្ចូលទាំងប្រតិបត្តិការហោះហើរលើអាកាសនិងសមយុទ្ធការពារដែនអាកាសកម្រិតខ្ពស់ដោយយន្តហោះចម្បាំង MIG-29K, យន្តហោះចម្បាំង F-18 និងយន្តហោះ E2C Hawkeyes មកពីនាវា Nimitz ផងដែរ។
កងនាវាចរឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធប្រយុទ្ធកម្រិតខ្ពស់និងប្រឆាំងនាវាមុជទឹកនិងការបំពាក់អាវុធក៏នឹងត្រូវបានអនុវត្តដើម្បីពង្រឹងអន្តរប្រតិបត្តិការនិងការធ្វើសមាហរណកម្មរវាងកងទ័ពជើងទឹកទាំង៤ប្រទេសផងដែរ” ។
គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃសមយុទ្ធនេះបានបញ្ចប់កាលពីថ្ងៃទី៦ខែវិច្ឆិកា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង