ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា វីរុសបំប្លែងខ្លួន Delta កំពុងក្លាយជាមេរោគគ្របដណ្តប់ទូទាំងពិភពលោក
ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី Soumya Swaminathan បាននិយាយកាលពីថ្ងៃសុក្រទី១៨ខែមិថុនាថា វីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា កំពុងក្លាយជាវីរុសបំប្លែងខ្លួន គ្របដណ្តប់ទូទាំងពិភពលោក។

ចក្រភពអង់គ្លេស បានរាយការណ៍ពីការកើនឡើងនៃការឆ្លងយ៉ាងខ្លាំងជាមួយនឹងវីរុស Delta ខណៈមន្រ្តីសុខភាពសាធារណៈកំពូលរបស់ប្រទេសអាល្លឺម៉ង់ បានព្យាករណ៍ថា វានឹងក្លាយជាវីរុសលេចធ្លោយ៉ាងឆាប់រហ័សនៅទីនោះ ថ្វីបើមានការកើនឡើងនៃអត្រាចាក់វ៉ាក់សាំងក៏ដោយ។
វិមានក្រឹមឡាំងបានស្តីបន្ទោសការកើនឡើងនៃករណីវីរុស Delta ទៅលើការស្ទាក់ស្ទើរចាក់វ៉ាក់សាំងនិងភាពអសមត្ថភាព បន្ទាប់ពីការឆ្លងថ្មីៗនៅក្នុងទីក្រុងមូស្គូ បានបណ្តាលឲ្យមានការភ័យខ្លាចផ្ទុះរលកទីបី។

លោកស្រី Swaminathan បានប្រាប់សន្និសីទសារព័ត៌មានថា “វីរុស Delta គឺកំពុងស្ថិតនៅលើផ្លូវរបស់ខ្លួន ក្នុងការក្លាយទៅជាវីរុសគ្របដណ្តប់ទូទាំងពិភពលោក ដោយសារតែការឆ្លងខ្លាំងរបស់ខ្លួន”។
មន្ត្រី WHO បាននិយាយថា ទ្វីបអាហ្វ្រិកនៅតែជាតំបន់ដែលគួរឲ្យព្រួយបារម្ភ បើទោះបីជាតំបន់នេះ រួមចំណែកត្រឹម៥ភាគរយនៃការឆ្លងថ្មីរបស់ពិភពលោក និងការស្លាប់ ២ភាគរយក៏ដោយ។

ប្រធានកម្មវិធីគ្រាអាសន្នរបស់ WHO លោក Mike Ryan បាននិយាយថា ករណីថ្មីនៅក្នុងប្រទេសណាមីប៊ី សៀរ៉ាឡេអូន លីបេរីយ៉ានិងរ្វាន់ដា បានកើនឡើងទ្វេដងកាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កម្ពុជារកឃើញវីរុសកូវីដ-១៩ បម្លែងថ្មី ប្រភេទ B.1.617.2 ចំនួន ៧ករណីលើពលករធ្វើដំណើរមកពីថៃ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ