ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ វៀតណាមកំពុងសាកល្បងវ៉ាក់សាំងកូវីដផលិតខ្លួនឯង៤ប្រភេទ
សព្វថ្ងៃនេះ ប្រទេសវៀតណាមបានកំពុងធ្វើការសាកល្បងគ្លីនិកវ៉ាក់សាំងការពារកូវីដ-១៩ចំនួន៤ប្រភេទ ហើយមាន១គឺ Nanocovax កំពុងឈានដល់ដំណាក់កាលចុងក្រោយ។
សម្រាប់ការសាកល្បងដំណាក់កាលទី៣ ឬចុងក្រោយ មានមនុស្សចំនួន៩២៤នាក់បានស្ម័គ្រចិត្តចូលរួមចាក់របស់វ៉ាក់សាំង Nanocovax។
យោងតាមក្រុមស្រាវជ្រាវដែលជាអ្នកធ្វើការសាកល្បងបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងអស់នោះកើតមានប្រតិកម្មនៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាម (VMMU) នៅទីក្រុងហាណូយ កាលពីថ្ងៃទី១២ ខែមិថុនា។ ទោះយ៉ាងណា ម្នាក់នោះបានជាសះស្បើយធម្មតាវិញហើយ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Nanocovax ផលិតដោយក្រុមហ៊ុន Nanogen បច្ចុប្បន្ននេះជាវ៉ាក់សាំងសង្ឃឹមខ្ពស់ជាងគេក្នុងចណោមវ៉ាក់សាំង៤ប្រភេទដែលផលិតដោយប្រទេសវៀតណាម។ វ៉ាក់សាំងផ្សេងទៀតមាន Covivac ផលិតដោយវិទ្យាស្ថានវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) និង២ប្រភេទផ្សេងផលិតដោយក្រុមហ៊ុនវ៉ាក់សាំង និងជីវសាស្ត្រ (Vabiotech) និងមជ្ឈមណ្ឌលស្រាវជ្រាវ និងការផលិតវ៉ាក់សាំង និងជីវសាស្ត្រ (CRPVB)។
ការធ្វើសាកល្បងគ្លីនិកលើកទី៣ ឬដំណាក់កាលចុងក្រោយលើមនុស្សរបស់វ៉ាក់សាំង Nanocovax តម្រូវឲ្យធ្វើលើអ្នកស្ម័គ្រចិត្តប្រហែល១៣០០នាក់ ដែលត្រូវបានបែងចែកជាពីរក្រុមគឺក្រុមមួយត្រូវចាក់ដូសដែលមានកម្រិត២៥មេហ្គាក្រាម និងក្រុមមួយទៀតចាក់កម្រិតផ្សេង។
តាមរយៈការសាកល្បងលើមនុស្ស វ៉ាក់សាំង Nanocovax បង្ហាញពីសុវត្ថិភាពខ្ពស់ មានផលរំខានតិចដូចជាក្តៅខ្លួន និងឈឺចាប់កន្លែងចាក់ជាដើម។
នៅពេលការសាកល្បងចប់សព្វគ្រប់ Nanocovax អាចនឹងទទួលបានការអនុម័តប្រើប្រាស់បន្ទាន់។ ការផលិតអាចនឹងចាប់ផ្តើមភ្លាមៗ នៅពេលវ៉ាក់សាំងត្រូវបានអនុម័តដែលហោចណាស់២០ទៅ៣០លានដូសក្នុងមួយឆ្នាំ និងចំនួនអាចផលិតច្រើនបន្ថែមនៅពេលការវិនិយោគកាន់តែច្រើន។

វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់ប្រជាជនរបស់ខ្លួនជាង១.៥លាននាក់ប៉ុណ្ណោះគឺវ៉ាក់សាំង AstraZeneca ផលិតដោយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែតតាំងពីខែមីនា។ ប្រទេសនេះគ្រោងចាក់ឲ្យបាន១៥០លានដូសគឺជាង៧០%នៃប្រជាជនរបស់ខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក